«កម្ពុជាមានលទ្ធភាពពេញលេញដែលអាចទទួលបានហិរញ្ញប្បទានបៃតង(Green Financing) ពីមូលនិធិអាកាសធាតុបៃតង(GCF)»។ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងបែបនេះ ទៅកាន់អ្នកចូលរួមមកទាំងអស់ នាកិច្ចប្រជុំផ្សព្វផ្សាយហិរញ្ញប្បទានបៃតង នៅទីស្ដីការក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយហិរញ្ញប្បទានបៃតង និងចែករំលែកអំពីនីតិវិធីទៅដល់អង្គភាព/ស្ថាប័នដទៃទៀតដូចជាគ្រឹះស្ថានហិរញ្ញវត្ថុជាដើម ក្នុងការទទួលបានជាអង្គភាពទទួលបានមូលនិធិផ្ទាល់(Accredited Entity) ពីមូលនិធិអាកាសធាតុបៃតង (GCF)។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានមានប្រសាសន៍ថា កម្ពុជាស្ថិតក្នុងស្ថានភាពដែលអាចទាញយកហិរញ្ញប្បទានបៃតងនេះពីពិភពលោក ដើម្បីមកប្រើប្រាស់បម្រើដល់ប្រយោជន៍សេដ្ឋកិច្ច សង្គមកម្ពុជា ក្នុងន័យធានាបានការអភិវឌ្ឍដែលមានការបំភាយឧស្ម័នទាប និងធន់នឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា កត្តាសំខាន់ៗដែលកម្ពុជាមានលទ្ធភាពទទួលបានហិរញ្ញប្បទានបៃតង រួមមាន៖ ១)កម្ពុជាកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(UNFCCC) ២)កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិពីភាពជោគជ័យក្នុងការ លើកកម្ពស់សុខភាពប្រជាជន លើកម្ពស់ការអប់រំស្ដីពីការប្រែប្រួលអាកាសធាតុ និងជាពិសេសជាដៃគូដ៏សំខាន់គ្រប់ជ្រុងជ្រោយនៅលើឆាកអន្តរជាតិ និង៣)កម្ពុជាបានដាក់ជូន «របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ» ទៅលេខាធិការដ្ឋានUNFCCC ដូចដែលលោកប្រធានាធិបតីបារាំង Emmanuel Macron បានអបអរសាទរ និងកោតសរសើរកម្ពុជា ចំពោះការប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ នាពេលថ្មីៗនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា កត្តាទាំងអស់នេះ អាចសម្រេចទៅបានដរាបណាប្រទេសមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាកត្តាស្នូលរបស់កម្ពុជា និងពិភពលោកទាំងមូល។

សូមបញ្ជាក់ថា អង្គភាពដំបូងគេនៅកម្ពុជាដែលបានទទួលបានមូលនិធិផ្ទាល់(Accredited Entity) ពីមូលនិធិអាកាសធាតុបៃតងនៅកម្ពុជាគឺ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប – NCDD)។ គួរឱ្យដឹងដែរថា មូលនិធិអាកាសធាតុបៃតង(GCF) ត្រូវបានអនុម័តជាយន្តការហិរញ្ញវត្ថុនៃ អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលលើកកម្ពស់ការអភិវឌ្ឍន៍ដែលមានការបំភាយឧស្ម័នទាប និងធន់នឹងការប្រែប្រួលអាកាសធាតុ។

ព័ត៌មានបន្ថែម

Children’s Climate Risk Index for Cambodia
ថ្ងៃ ព្រហស្បតិ៍, 16 មករា, 2025 Children’s Climate Risk Index for Cambodia
សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ថ្ងៃ ចន្ទ, 2 ធ្នូ, 2024 សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ក្រមបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 1 កក្កដា, 2024 ក្រមបរិស្ថាន និងធនធានធម្មជាតិ
yunanistan haberleri

cameron cohen sex video

www indinsex com