ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាស្តង់ពិព័រណ៍ក្រសួងបរិស្ថាន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាប់អារម្មណ៍ទៅលើផែនទីតំបន់ការពារធម្មជាតិទាំង៧៦កន្លែង ជាពិសេស ផូស៊ីលឆ្អឹងដាយណូស័រ ដែលត្រូវបានរកឃើញនៅតំបន់ការពារធម្មជាតិកោះ​ប៉ោ ក្នុងដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

គួរបញ្ជាក់ថា ផូស៊ីលឆ្អឹងដាយណូរស័រនេះ ស្ថិតក្នុងអំបូរ សូរូពោតដាយណូរស័រ ជាប្រភេទពួកដាយណូស័រកវែងដំបូងដែលរកឃើញនៅក្នុងខេត្តកោះកុង។ ដោយមានការរាយការណ៍ពីមន្ត្រីឧទ្យានុរក្ស និងមន្ទីរបរិស្ថានខេត្តកោះកុង ក្នុងឆ្នាំ២០២១ ក្រុមការងារសិក្សាផូស៊ីល នៃក្រសួងបរិស្ថាន បានធ្វើការសិក្សា និងធ្វើកំណាយដោយមានការសហការពីអ្នកជំនាញដាយណូស័របារាំងក្នុងឆ្នាំ២០២២។ នេះជាផូស៊ីលឆ្អឹងសត្វដំបូងគេដែលរកឃើញនៅកម្ពុជា៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់