«ប្រភេទប្លាស្ទិកដែលបង្កបញ្ហាប្រឈមខ្លាំង និងត្រូវដោះស្រាយបន្ទាន់ ក្នុងនោះរួមមាន ថង់ប្លាស្ទិក និងផលិតផលប្លាស្ទិកបម្រើសេវាអាហារ-ភេសជ្ជៈ»។ នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ប៉ាក សុខារ៉ាវុត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ការដាក់ឱ្យអនុវត្តវិធានការគោលនយោបាយ ស្ដីពី “ការកាត់បន្ថយការប្រើប្រាស់ផលិតប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណង់ប្លាស្ទិក សម្រាប់រយៈពេលខ្លី” នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងបរិស្ថាន បានរៀបចំគោលនយោបាយស្តីពី”ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក សម្រាប់រយៈពេលខ្លី” ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្នុងនោះ ចែកចេញជា ៣វិធានការគោលនយោបាយ ដូចខាងក្រោម៖

(១)- ជំរុញការផលិតផលិតផលជីវប្លាស្ទិក និងការកែច្នៃសំណល់ប្លាស្ទិក

(២)- ជំរុញការប្រើប្រាស់ផលិតផលជីវប្លាស្ទិកជំនួសឱ្យ ផលិតផលប្លាស្ទិកប្រើបានតែមួយដង និងលើកកម្ពស់ការគ្រប់គ្រងសំណល់ប្លាស្ទិក

(៣)- បង្កើនការយល់ដឹង ការអប់រំ ការលើកទឹកចិត្ត និងការទាក់ទាញឱ្យមានការចូលរួមកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់