អ្នកទេសចរណ៍អន្តរជាតិ៨នាក់ ចាប់អារម្មណ៍មកទស្សនាសត្វត្មាត ក្នុងសហគមន៍តំបន់ការពារធម្មជាតិព្រៃអណ្តូងដងផ្លិត ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃឆែប ស្ថិតក្នុងភូមិដងផ្លិត ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ចាប់ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២២។

សហគមន៍តំបន់ការពារធម្មជាតិព្រៃអណ្តូងដងផ្លិត មានសត្វស្លាបជាច្រើនដូចជា ត្រយ៉ងយក្ស ទាព្រៃស្លាប ក្រៀល ត្រសេះ និង មៀម ជាពិសេសសត្វត្មាត និងជីវៈចម្រុះជាច្រើនប្រភេទ។
សត្វត្មាតចំនួនបីប្រភេទ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ គឺជាសត្វប្រភេទជិតផុតពូជបំផុតពីផែនដី កំពុងមានវត្តមាននៅកម្ពុជា ជាពិសេសនៅខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងក្រចេះ។
គួរ​បញ្ជាក់​ផងដែរ​ថា ត្មាតមាន​តួរ​នាទី​សំខាន់​របស់​ពួកគេ​ក្នុងការ​ការពារ និង​មើលថែរ​បរិស្ថាន​។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់