ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ក្នុងក្របខណ្ឌកម្ពុជាអភិវឌ្ឍប្រកបដោយចីរភាព ឯកឧត្តមរដ្ឋមន្រ្តី មានចក្ខុវិស័យចង់ឃើញសាលារៀននៅទូទាំងប្រទេសកម្ពុជា មានបរិស្ថានស្អាត និងសិស្សានុសិស្សមានសុខភាពល្អ និងកាយសម្បទារឹងមាំ។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញជាអធិបតី ជួបសំណេះសំណាលជាមួយនាយកសាលា លោកគ្រូ អ្នកគ្រូ នៃបណ្ដាវិទ្យាល័យក្នុងរាជធានីភ្នំពេញ ក្នុងពិធីបូកសរុបលទ្ធផលការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី២ និងទិសដៅការងារបន្ត ឆ្នាំ២០២៣ អមជាមួយការផ្សព្វផ្សាយប្រតិបត្តិមេត្រីភាពបរិស្ថានក្នុងក្របខណ្ឌការងារសាលារៀន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា សុខភាពជារឿងចម្បង។ ហេតុដូចនេះ បង្គន់អនាម័យ ធុងចម្រោះទឹកស្អាត ទីធ្លាកីឡា គឺជារឿងចាំបាច់បំផុតដែលត្រូវយកចិត្តទុកដាក់ខ្ពស់។ ជាមួយគ្នានេះ ក្រសួងរិស្ថាន ក៏នឹងផ្តល់ជូននូវកូនឈើតាមការស្នើសុំសម្រាប់ដាំជាម្លប់បៃតង តាមសាលារៀនផងដែរ។ ដោយឡែក ចំពោះការគាំទ្រដល់សុខភាពសិស្សានុសិស្ស ក្រសួងបរិស្ថានគាំទ្រដល់សកម្មភាពកីឡា និងការបង្កើតទីលានកីឡាតាមសាលារៀន។ ដើម្បីធានាបានសុខុមាលភាពសិស្សានុសិស្ស ឯកឧត្តមរដ្ឋមន្រ្តី គាំទ្រការរៀបចំបន្ទប់ទឹកស្តង់ដារ បរិស្ថានបៃតង ការផ្តល់ធុងចម្រោះទឹក ទីធ្លាសម្រាប់កីឡាឬកន្លែងហាត់ប្រាណ និងការបំពាក់ផ្ទាំងសូឡាជាដើម។ ទន្ទឹមនេះ ហេដ្ឋារចនាសម្ព័ន្ធក្នុងសាលា ត្រូវរៀបចំឲ្យបានល្អប្រសើរផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថាន តាមរយៈមូលនិធិបរិស្ថាននិងសង្គម និងថវិកាពីការលក់ឥណទានកាបូន គាំទ្រដល់សាលារៀនទូទាំងប្រទេស ធ្វើយ៉ាងណាបង្កើតបានបរិស្ថានស្អាត និងលក្ខណៈអំណោយផលដល់សិស្សានុសិស្ស ដើម្បីបង្កបរិយាកាសល្អក្នុងការរៀនសូត្រ ត្រងត្រាប់ចាប់យកចំណេះដឹង សម្រាប់បម្រើអាជីបការងារផ្ទាល់ខ្លួន ការផ្គត់ផ្គង់សឹដ្ឋកិច្ចគ្រួសារ និងការអភិវឌ្ឍសង្គមជាតិទាំងមូល៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់