ក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងាររេដបូក ឯកឧត្តម ជួប ប៉ារីស អនុរដ្ឋលេខាធិការ និងជាជនបង្គោលរេដបូក តំណាងUNDP និងតំណាងស្ថាប័នពាក់ព័ន្ធនានាជាច្រើនរូបទៀត ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ភ្នំពេញ។

គោលបំណងនៃកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីហិរញ្ញប្បទានប្រកបដោយនិរន្ដភាព (ផ្ដោតលើរេដបូក) គឺដើម្បី៖
– បង្ហាញ និងពិភាក្សាអំពីផែនទីបង្ហាញផ្លូវសម្រាប់ប្រតិបតិ្តការជម្រើសហិរញ្ញប្បទានរេដបូកប្រកបដោយនិរន្ដភាពសម្រាប់តំបន់ការពារធម្មជាតិ
– ពិភាក្សាអំពីបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដែលកំពុងកើតមានលើគម្រោងរេដបូកនៅថ្នាក់ជាតិ
– ពិភាក្សាលើការពិចារណាពាក់ព័ន្ធសម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវរេដបូក និងសកម្មភាពរយៈពេលខ្លីនិងមធ្យម ឆ្នាំ២០២៣ – ២០២៤
គួរបញ្ជាក់ផងដែរថា ក្រសួងបរិស្ថានកំពុងអនុវត្តគម្រោងនិរន្ដភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (នទទក) ដើម្បីកែលម្អការគ្រប់គ្រងតំបន់ការពារធម្មជាតិ លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងខ្សែច្រវាក់តម្លៃ អនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។

តាមរយៈគម្រោងនេះ និងដោយមានជំនួយបច្ចេកទេសពីអង្គការ UNDP ផង ក្រសួងបរិស្ថាន កំពុងស្វែងរកជម្រើសហិរញ្ញប្បទានប្រកបដោយនិរន្ដភាព សម្រាប់គ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិនៅកម្ពុជា។ កិច្ចសហការនេះនឹងរួមចំណែកដោយផ្ទាល់ក្នុងភាពពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងតំបន់ការពារទេសភាពប្រដោយនិរន្ដភាព។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់