នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីកិច្ចសហការរបស់ដៃគូវិនិយោគជប៉ុន ក្នុងការរៀបចំនិងប្រតិបត្តិការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នៅទីស្តីការក្រសួងបរិស្ថាន។

កិច្ចប្រជុំនេះមានការចូលរួមពីលោក Kuribayashi Takanori លេខាទី១ នៃស្ថានទូតជប៉ុន និងជាតំណាងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម (METI) ប្រទេសជប៉ុន តំណាងដៃគូវិនិយោគជប៉ុន ថ្នាក់ដឹកនាំក្រសួងបរិស្ថាន អគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធ និងមន្រ្តីជំនាញសរុបចំនួន៣១រូប ក្នុងគោលបំណងដើម្បីពិនិត្យ និងផ្តល់យោបល់លើយន្តការនៃកិច្ចសហការ និងផែនការវិនិយោគរបស់ដៃគូវិនិយោគជប៉ុន ក្នុងការរៀបចំនិងប្រតិបត្តិការក្នុងមជ្ឈមណ្ឌល។
តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍ចំពោះទស្សនទាន និងគោលគំនិតរបស់ភាគីជប៉ុនដែលមានបំណងចូលរួមសហការអភិវឌ្ឍន៍មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន និងក៏បានផ្តល់ជាអនុសាសន៍ដល់ក្រុមការងារឱ្យធ្វើការសិក្សាឱ្យបានល្អិតល្អន់ពីសក្ដានុពលរបស់មជ្ឈមណ្ឌលសំដៅរៀបចំឱ្យក្លាយទៅជាទីតាំងមានការទាក់ទាញ និងរួមចំណែកក្នុងការធានាសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់តាមរយៈ ១)ការធ្វើកសិកម្មប្រភេទណាដែលជួយឱ្យប្រជាជនខ្មែរអាចមានហូបចុកគ្រប់គ្រាន់ តម្លៃថោកមានគុណភាពល្អ និងមិនប៉ះពាល់ដល់សុខភាព ២). ប្រភេទថាមពលនិរន្តរភាពដែលអាចអនុវត្តបាននៅកម្ពុជា ៣) ប្រភេទឧស្សាហកម្មដែលជោគជ័យ និងអាចនាំមកអនុវត្តនៅកម្ពុជាបាន ៤).ការលុបបំបាត់សំណល់ប្លាស្ទិក និង៥) ការអប់រំផ្សព្វផ្សាយ (STEM Education)។ ឯកឧត្តមក៏បានបញ្ជាក់ថាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងភាពសំបូរបែបនៃចំណីអាហារគឺជាកត្តាសំខាន់ ដែលចាំបាច់ត្រូវសិក្សាស្រាវជ្រាវរកបច្ចេកវិទ្យាយ៉ាងណាដើម្បីសម្រេចបាននូវគោលបំណងទាំង ៣ នេះសម្រាប់ប្រជាជនកម្ពុជា។

សូមជម្រាបផងដែរថា ក្រុមហ៊ុនជប៉ុនគ្រោងនឹងសហការជាមួយមជ្ឈមណ្ឌលកេសរកូលលើផ្នែកសំខាន់ៗ រួមមាន៖១. ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងមជ្ឈមណ្ឌលរួមមាន ការរៀបចំប្រព័ន្ធផ្គត់ផ្គង់មធ្យោបាយធ្វើដំណើរដោយយានយន្តអគ្គិសនី ៣. ការរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់ រឹង-រាវ ក្នុងមជ្ឈមណ្ឌល និង ៤. ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ និងបម្រើសកម្មភាពនានារបស់មជ្ឈមណ្ឌល។ ការជួយគាំទ្ររបស់ជប៉ុនទាំងនេះនឹងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងកំពុងពេញនិយមបំផុតក្នុងសកលលោករួមមានការរៀបចំMega Solar, Green Hydrogen, Micro-Grid, Smart waste collection, smart road and mobility។ល។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់