នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាសមាជិកនៃអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) បានដឹកនាំប្រតិភូក្រសួងបរិស្ថានចូលរួមកិច្ចប្រជុំលើកទី៦ របស់ អ.អ.ផ. ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអ.អ.ផ. ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងជាសមាជិកនៃ អ.អ.ផ. ដែលសុទ្ធសឹងជាឥស្សរជនជាន់ខ្ពស់មកពីក្រសួង-ស្ថាប័ននានាពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានធ្វើការវាយតម្លៃសភាពការណ៍រួមនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក្រោយមហាសន្និបាទរបស់ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATF) បានសម្រេចឱ្យមានការចុះធ្វើ On-site Visit នៅកម្ពុជា បន្ទាប់ពីកម្ពុជាបានអនុវត្តពេញលេញនូវសកម្មភាពដែល FATF បានកំណត់។ ទន្ទឹមនេះ, អង្គប្រជុំក៏បានសម្រួចទិសដៅការងារបន្តដើម្បីត្រៀមលក្ខណៈសម្រាប់ការចុះ On-site Visit នៅកម្ពុជា នាពេលខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធាន អ.អ.ផ. បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់អំពីលទ្ធផលនៃការអនុវត្តការងាររបស់ក្រសួង-ស្ថាប័ន ក៏ដូចជា ក្រុមការងារ និងយន្តការដែលពាក់ព័ន្ធទាំងអស់ រហូតកម្ពុជាទទួលបាននូវលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ដូចពេលនេះ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យក្រសួង-ស្ថាប័ន ក៏ដូចជា ក្រុមការងារ និងយន្តការដែលពាក់ព័ន្ធទាំងអស់ ជាពិសេស ក្រុមការងារស្នូល ត្រូវបន្តយកចិត្តទុកដាក់បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធានាឱ្យបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា៕

សូម Join Telegram ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យបរិស្ថាន https://t.me/environmentcambodia

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់