ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានញ្ជើញថ្លែងបាឋកថា ស្ដីពី ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា ជូនដល់សិក្ខាកាមនៃក្រសួងការពារជាតិ ប្រមាណ៥០០នាក់ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នាទីស្ដីការក្រសួងការពារជាតិ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវសារគន្លឹះស្ដីពីការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ សម្រាប់ជាមូលដ្ឋានយល់ដឹងក្នុងវិស័យបរិស្ថាន។ ឯកឧត្តមបានមានប្រសាសន៍ថា កិច្ចការស្នូលជារួមរបស់ក្រសួងបរិស្ថានគឺ “កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ”។
ក្នុងក្របខណ្ឌនៃកិច្ចគាំពារបរិស្ថាន ការងារចម្បងរបស់ក្រសួងបរិស្ថាន គឺការគ្រប់គ្រប់សំរាម សំណល់រឹងទីប្រជុំជន។ ក្រោមកិច្ចខិតខំប្រែង ការដាក់ចេញនូវក្របខណ្ឌច្បាប់ ផែនការយុទ្ធសាស្រ្ត គោលនយោបាយ និងយន្តការច្បាស់លាស់ ស្ថានភាពនៃការគ្រប់គ្រងសំរាមមានភាពកាន់តែប្រសើរឡើង។ ធាតុស្នូលបីមិនអាចខ្វះបាន ដើម្បីទទួលបានជោគជ័យ និងធានាបាននិរន្តរភាពនៃការដោះស្រាយបញ្ហាសំរាមគឺ “ប្រព័ន្ធប្រមូលសំរាម ទីលានចាក់សំរាម និងថ្លៃសេវាប្រមូលសំរាម” ដែលត្រូវធ្វើក្នុងពេលព្រមគ្នា។
ចំពោះការគ្រប់គ្រងធនធានធម្មជាតិ គឺត្រូវបានចាត់ទុកថាជាការងារយុទ្ធសាស្រ្ត ដែលមានតម្លៃជាសារវ័ន្តសម្រាប់ការរស់រាន ភាពសម្បូរបែប និងនិរន្តរភាពនៃជីវៈចម្រុះ(មនុស្ស សត្វ រុក្ខជាតិ។ល។)។ ធនធនធម្មជាតិ ទាំងធនធានរូបសាស្ត្រ(ទឹក ដី ខ្យល់។ល។) និងធនធានជីវសាស្ត្រ(ព្រៃឈើ សត្វព្រៃ។ល។) បានផ្ដល់នូវអ្វីៗគ្រប់យ៉ាង មានដូចជាទីជម្រក ម្ហូបអាហារ ថ្នាំងព្យាបាលទឹកបរិភោគ និងខ្យល់ដកដង្ហើម។ ហេតុនេះ មនុស្សជាតិទាំងមូល មានភារកិច្ចរួមក្នុងការការពារ និងធានានិរន្តរភាពបរិស្ថាននិងធម្មជាតិ។ ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន តំបន់ការពារធម្មជាតិននៅទូទាំងប្រទេសកម្ពុជា បានកើនពី ២៣កន្លែង នៅឆ្នាំ១៩៩៣ និងបច្ចុប្បន្នមានចំនួនដល់ទៅ ៧៦ កន្លែង គ្របដណ្ដប់លើផ្ទៃដីប្រមាណ៤១%នៃផ្ទៃដីប្រទេសកម្ពុជា។

ដើម្បីអនុវត្តការងារគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា ក្រសួងមានអគ្គនាយកដ្ឋានជំនាញចំនួន៦ គឺ ១)អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ២)អគ្គនាយកដ្ឋានគាំពារបរិស្ថាន ៣)អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ៤)អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ៥)អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន និង៦)អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់