អណ្តើកហ្លួងពេញវ័យចំនួន២៥ក្បាលដែលទទួលបានការថែរក្សាក្នុងមជ្ឈមណ្ឌលអភិរក្សខេត្តកោះកុងត្រូវបានលែងចូលក្នុងដែនដីធម្មជាតិនៅតាមដងព្រៃកស្រែអំបិលខេត្តកោះកុង។ ការព្រលែង​នេះ​គឺដើម្បី​ឱ្យអណ្តើក​​ទាំង​នេះអាចរស់រានក្នុងទឺកដីធម្មជាតិវិញ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់អង្គការសមាគមអភិរក្សសត្វព្រៃ(WCS)៕

អណ្តើកហ្លួង​ ជា​​ប្រភេទ​សត្វ​កម្រ​ដែល​ជិត​ផុត​ពូជ ហើយ​វា​ត្រូវ​បាន​គេ​ជឿ​ថា​ ​បាន​ផុត​ពូជ​ពី​ប្រទេស​កម្ពុជា​ទៅ​ហើយ​រហូត​ដល់​ឆ្នាំ២០០០ទើបអ្នកជំនាញរបស់កម្ពុជា និង​អង្គការ​ជំនាញ​ខាង​សត្វព្រៃបានរកឃើញនៅ​ស្ទឹង​ស្រែ​អំបិល​នៅ​ខេត្ត​កោះកុង​។ ​

​អង្គការ WCS បានឱ្យដឹងថា អណ្តើកហ្លួង មាន​វត្តមាន​តែ​នៅ​ប្រទេស​ ឥណ្ឌូនេស៊ី​ ម៉ាឡេស៊ី​ និង​ថៃ​ ហើយ​ចំនួន​វា​នៅ​លើ​សកល​លោក​មាន​តិច​ជាង ​៥០០ ​ក្បាល​ប៉ុណ្ណោះ​។ ចំណែ​កនៅ​កម្ពុជា សត្វ​អណ្តើក​នេះក៏បាន​ចាត់ជាប្រភេទកំពុង​រងគ្រោះ​ថ្នាក់​ផងដែរ​ ហើយ​ត្រូវ​បាន​ដាក់​ជា​ប្រភេទ​ល្មូន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ ដោយ​ព្រះរាជ​ក្រឹត្យ​កាលពី​ឆ្នាំ ​២០០៥៕ រូបភាព៖ WCS

ព័ត៌មានបន្ថែម

អបអរសាទរ «ទិវាភពផែនដី » ២២ មេសា រួបរួមគ្នា ដើម្បីការពារផែនដីយើង
ថ្ងៃ ព្រហស្បតិ៍, 22 មេសា, 2021 អបអរសាទរ «ទិវាភពផែនដី » ២២ មេសា រួបរួមគ្នា ដើម្បីការពារផែនដីយើង
សូមអបអរសាទរទិវាភពផែនដី ២២ មេសា
ថ្ងៃ ពុធ, 21 មេសា, 2021 សូមអបអរសាទរទិវាភពផែនដី ២២ មេសា
មន្ត្រីនៃក្រសួងបរិស្ថានចំនួន៣៥៣នាក់ (ស្ត្រី ១២៩នាក់)បានមកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការជំងឺកូវីដ១៩ ដូសទី២ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
ថ្ងៃ សៅរ៍, 17 មេសា, 2021 មន្ត្រីនៃក្រសួងបរិស្ថានចំនួន៣៥៣នាក់ (ស្ត្រី ១២៩នាក់)បានមកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការជំងឺកូវីដ១៩ ដូសទី២ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១