នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបច្ចេកទេសកេសរកូល បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីកិច្ចសហការរបស់ដៃគូវិនិយោគជប៉ុន ក្នុងការរៀបចំនិងប្រតិបត្តិការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។

កិច្ចប្រជុំនេះមានការចូលរួមពីលោក Kuribayashi Takanori លេខាទូតទី១ នៃស្ថានទូតជប៉ុន និងជាតំណាងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម (METI) ប្រទេសជប៉ុន តំណាងដៃគូវិនិយោគជប៉ុន តំណាងខុទ្ទកាល័យឯកឧត្តមរដ្ឋមន្រ្តី តំណាងនាយកដ្ឋានពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ អគ្គនាយកដ្ឋានគាំពារបរិស្ថាន និងអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ដើម្បីពិភាក្សាលើការរៀបចំនិងប្រតិបត្តិការក្នុងមជ្ឈមណ្ឌលកេសរកូលលើផ្នែកសំខាន់ៗ រួមមាន៖១. ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងមជ្ឈមណ្ឌលរួមមាន ការរៀបចំប្រព័ន្ធផ្គត់ផ្គង់មធ្យោបាយធ្វើដំណើរដោយយានយន្តអគ្គិសនី ៣. ការរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់ រឹង-រាវ ក្នុងមជ្ឈមណ្ឌល និង ៤. ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ និងបម្រើសកម្មភាពនានារបស់មជ្ឈមណ្ឌល ដោយបច្ចេកវិទ្យាថ្មីៗ និងកំពុងពេញនិយមបំផុតក្នុងសកលលោករួមមានការរៀបចំMega Solar, Green Hydrogen, Micro-Grid, Smart waste collection, smart road and mobility។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់