លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាជនបង្គោល IPBES បានដឹកនាំប្រតិភូក្រសួងបរិស្ថាន និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ ចូលរួមកិច្ចប្រជុំលើកទី៩​ នៃវេទិកាវិទ្យាសាស្រ្ត-នយោបាយអន្តររដ្ឋាភិបាលស្តីពីជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី (IPBES-9) នៅទីក្រុងបោន​ ប្រទេសអាល្លឺម៉ង់។ កិច្ចប្រជុំនេះរៀបចំឡើងដោយលេខាធិការដ្ឋាន IPBES ដែលមានការចូលរួមពីប្រទេសជារដ្ឋភាគី ទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ សរុបប្រមាណជាង១០០០នាក់ ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបន្តពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្តីព្រាងរបាយការណ៍វិទ្យាសាស្ត្រសំខាន់ៗ​ចំនួន៣​ គឺ៖ ១)ការសិក្សាវាយតម្លៃលើការប្រើប្រាស់ប្រភេទសត្វ​ និងរុក្ខជាតិព្រៃប្រកបដោយចីរភាព ២)វិធីសាស្រ្តវាយតម្លៃលើគុណតម្លៃនៃជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី និង​ ៣) ការកំណត់វិធីសាស្ត្រសម្រាប់វាយតម្លៃអំពីផលប៉ះពាល់នៃការធ្វើអាជីវកម្មលើធនធានជីវៈចម្រុះ និងការរួមចំណែករបស់ធនធានជីវៈចម្រុះសម្រាប់ផលប្រយោជន៍របស់មនុស្សជាតិ។ របាយការណ៍ទាំងនេះនឹងត្រូវដាក់ជូនទៅលេខាធិការដ្ឋានអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (UNCBD) ដើម្បីពិចារណារក្នុងការប្រើប្រាស់ជាមូលដ្ឋាន និងជាធាតុចូលសម្រាប់ការរៀបចំក្របខណ្ឌការងារជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ (Post-2020 GBF) ដែលគ្រោងនឹងដាក់ជូនសន្និសីទកំពូលលើកទី១៥ (UNCBD COP-15) ពិនិត្យ និងអនុម័តនាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។

ក្រៅពីនេះ​ កិច្ចប្រជុំក៏នឹងពិនិត្យលេីផែនការនៃការកៀរគរថវិកា និងការកសាងសមត្ថភាពផ្នែកវិទ្យាសាស្ត្រសម្រាប់គាំទ្រដល់ដល់ការធ្វើសេចក្តីសម្រេចថ្នាក់នយោបាយផងដែរ៕

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់