ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានអង្គភាពអនុវត្តគម្រោង បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីការពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ គម្រោង” និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ” ដោយមានការចូលរួមពីថ្នាក់ដឹកនាំគម្រោង តំណាងសមាសភាគពី ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរបរិស្ថានខេត្ត រួមនិងសហការីជាច្រើនរូប នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងធំៗមានដូចជា: ១)ពិនិត្យវឌ្ឍនភាពនៃការអនុវត្តសកម្មភាពដែលបានលើកទិសដៅ និងផែនការសកម្មភាពនិងថវិការសម្រាប់ឆមាសទី១ ឆ្នាំ២០២២ ២)កំណត់បញ្ហាប្រឈមដែលធ្វើឱ្យការអនុវត្តការងារមានភាពយឺតយ៉ាវ និង ៣)ពិភក្សានិងកំណត់ទិសដៅការងារដែលត្រូវអនុវត្តបន្តសម្រាប់ឆមាសទី២ ដើម្បីធានាថាសមកម្មភាព និងទិសដៅដែលបានលើកឡើងសម្រាប់ឆ្នាំ២០២២ នេះ អាចបញ្ចប់បានជោគជ័យតាមផែនការដែលបានគ្រោងទុក៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់