ការផ្សព្វផ្សាយរូបថត វីដេអូភាពយន្ត និងឯកសារផ្សព្វផ្សាយ ទាក់ទងនឹងសម្រស់ធម្មជាតិដ៏ត្រកាលនៃមាតុភូមិកម្ពុជា តាមរយៈកញ្ចក់កាម៉េរ៉ានៃអ្នកថតរូប និងស្នាដៃរបស់ផលិតករភាពយន្ត បានចូលរួមចំណែកសំខាន់ដល់កម្មវិធីនយោបាយអភិវៃឌ្ឍន៍ «ទេសចរណ៍ធម្មជាតិ ផ្សារភ្ជាប់ទឹកដី» ជួយដល់កំណើនសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋានផ្ទាល់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសម្ពោធកម្មវិធី «ជុំវិញទន្លេមេគង្គ» (Mekong Discovery Day) និងពិធីប្រគល់រង្វាន់ «Beautiful Planet» ក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១១ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ នាសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកទឹកចិត្តបន្ថែមទៀត ដល់ផលិតករភាពយន្ត អ្នកស្រឡាញ់វិស័យភាពយន្ត និងបរិស្ថាន បន្តបង្កើតស្នាដៃថ្មីៗ និងច្រើនថែមទៀត ជាពិសេសការចែកផ្សាយ តាមបណ្តាញសង្គមនូវរូបថត វីដេអូ ភាពយន្តខ្លី ឬភាពយន្តឯកសារ បង្ហាញពីសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាពិសេសធម្មជាតិនៅតាមដងទន្លេមេគង្គ និងតំបន់ធម្មជាតិនានានៅកម្ពុជា ដែលបានរួមចំណែកជួយឱ្យប្រជាពលរដ្ឋកាន់តែច្រើនបានស្គាល់ និងស្រឡាញ់បរិស្ថាន និងចូលរួមថែរក្សាសម្បត្តិធម្មជាតិឲ្យល្អនិងគង់វង្ស និងការរស់នៅដោយចីរភាពផងដែរ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបាន និងកំពុងខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយដៃម្ខាងផ្តោតលើការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ដែលមានសារៈសំខាន់ចាំបាច់ជាសារវន្ត ក្នុងការធានាដល់និរន្តរភាពបរិស្ថាន និងគាំទ្រដល់សន្តិសុខស្បៀង សេដ្ឋកិច្ច សង្គម និងសុខភាពសាធារណៈ តាមរយៈមុខងារ និងតួនាទីសេវាកម្មប្រព័ន្ធអេកូឡូស៊ី ហើយដៃម្ខាងទៀតផ្តោតលើការជួយ ដល់ការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ ដែលជាឆ្អឹងខ្នងមួយដ៏សំខាន់ជាយុទ្ធសាស្ត្រ សម្រាប់ការពារ អភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន នៅតាមតំបន់ការពារធម្មជាតិ។

បច្ចុប្បន្ន ក្រសួងបរិស្ថាន កំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិ ចំនួន៧៤ និងរបៀងអភិរក្សជីវៈចម្រុះចំនួន៣ លើផ្ទៃដីសរុប ៧,៣ លានហិកតា ស្មើនឹង៤១%នៃផ្ទៃដីប្រទេស និងបានសម្របសម្រួលបង្កើតសហគមន៍តំបន់ការពារធម្មជាតិ ចំនួន១៨២ ទីតាំង ក្នុងនោះសហគមន៍ខ្លះ មានសក្តានុពលទេសចរណ៍ធម្មជាតិ ក៏កំពុងទទួលបានចំណូល ពីការផ្តល់សេវាកម្មទេសចរណ៍ រួមចំណែកសំខាន់លើកកម្ពស់ជីវភាពប្រជាសហគមន៍ថែមទៀត៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់