លោក ប៊ុន ឆាន់ អាយុ៦០ឆ្នាំ ម្ចាស់ផ្ទះស្នាក់មួយ ក្នុងចំណោមផ្ទះស្នាក់ជាច្រើន នៅតំបន់ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង ស្ថិតនៅភូមិមុខវត្ត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ពីមុនគ្រួសារលោក ប៊ុន ឆាន់ មានមុខរបរជាអ្នកនេសាទ រកត្រីយកមកលក់ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត និងគ្រួសារតែប៉ុណ្ណោះ។

ដោយលោកយល់ថា មុខរបរនេសាទ មិនអាចជាប់លាប់ស្ថិតស្ថេរ និងធ្វើឱ្យជីវភាពគ្រួសារបានល្អប្រសើរនោះ ពួកគាត់ក៏មានគំនិត បង្កើតជាផ្ទះស្នាក់មួយតាំងពីឆ្នាំ២០១៩ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់មកសម្រាកលម្ហែនៅតំបន់ទេសចរណ៍កំពង់ឃ្លាំងនេះ។
ទេសចរជាតិ និងអន្តរជាតិ បានមកសម្រាកជាហូរហែរ ឥតដាច់ ទោះក្នុងស្ថិតក្នុងពេលវិបត្តិជំងឺកូវីដ១៩ ក៏ដោយ។ ភ្ញៀវដែលមកសម្រាកនៅ កន្លែងនេះ ត្រូវចំណាយក្នុងម្នាក់១០ដុល្លារ និងអាហារចាប់ពី៣ដុល្លារ ទៅ៧ដុល្លារ ក្នុង១ថ្ងៃ។
លោក សោ ប៊ុនចំរ៉ុង សមាជិកសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង បានឲ្យដឹងថានៅទីនេះភ្ញៀវទេសចរអាចមកទស្សនា លំនៅឋានប្រជាពលរដ្ឋខ្ពស់ៗ ផុតពីទឹក ផ្ទះបណ្តែតទឹក តំបន់ព្រៃលិចទឹក សត្វស្លាប និងទស្សនាផ្ទៃបឹងទន្លេសាបជាដើម។ ក្រោយពេលបង្កើតជាសហគមន៍មក ប្រជាពលរដ្ឋមួយភាគធំ បានប្រកបរបរផ្តល់សេវាទេសចរណ៍ ដូចជា បើកទូក កាណូតជូនភ្ញៀវទស្សនាបឹងទន្លេសាប ផ្តល់សេវាកម្មផ្នែកម្ហូបអាហារ និងបង្កើតជាផ្ទះស្នាក់នៅសម្រាប់ភ្ញៀវមកសម្រាក់លម្ហែជាដើម។

សូមបញ្ចាក់ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន២០០ ទៅ ៣០០នាក់ ក្នុងមួយថ្ងៃ បានទៅទស្សនាតំបន់សហគមន៍កំពង់ឃ្លាំង និងមានអ្នកខ្លះបានចំណាយលើការស្នាក់នៅតាមផ្ទះសហគមន៍ចំនួន៦កន្លែង ក្នុងនោះមានផ្ទះរបស់លោក ប៊ុន ឆាន់ ផងដែរ៕

អត្ថបទនិងរូបភាព៖ វិទ្យុជាតិកម្ពុជា

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់