នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ មានបើកកិច្ចប្រជុំពិគ្រោះយោបល់លើដំណើរការផ្តល់សច្ចាប័នវិសោធនកម្មទីក្រុងគីហ្គាលី នៃពិធីសារម៉ុងរ៉េអាល់ ក្នុងគោលបំណង ដើម្បីប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយស្ថាប័ននានា ស្វែងរកនូវសារធាតុចូលសំខាន់ៗ សម្រាប់រៀបចំដំណើរការដាក់ឯកសារវិសោធនកម្មទីក្រុងគីហ្គាលី នៃពិធីសារម៉ុងរ៉េអាល់ ស្តីសារធាតុបំផ្លាញស្រទាប់អូហ្សូន ជូនគណៈរដ្ឋមន្ត្រីពិនិត្យសម្រេច និងឆ្លងរដ្ឋសភា ព្រឹទ្ធសភា ដើម្បីអនុម័ត ។

កិច្ចប្រជុំនេះមានការចូលរួមជាអធិបតី ឯកឧត្តម ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និង លោក Shaofeng HU តំណាងការិយាល័យថ្នាក់តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ ព្រមទាំង លោក លោកស្រីដែលអញ្ជើញមកពីស្ថាប័នពាក់ព័ន្ធប្រមាណ ២៧នាក់៕

ព័ត៌មានបន្ថែម

សត្វត្មាតត្នោត និងត្មាតផេះបានវិលត្រឡប់មកកាន់ទ្រនំរបស់ពួកវាវិញក្នុងដែនជម្រកសត្វព្រៃស្រែពកក្រោយអវត្តមានអស់រយៈពេលជាងប្រាំឆ្នាំ
ថ្ងៃ សៅរ៍, 24 កក្កដា, 2021 សត្វត្មាតត្នោត និងត្មាតផេះបានវិលត្រឡប់មកកាន់ទ្រនំរបស់ពួកវាវិញក្នុងដែនជម្រកសត្វព្រៃស្រែពកក្រោយអវត្តមានអស់រយៈពេលជាងប្រាំឆ្នាំ
ប្រជាពលរដ្ឋមួយចំនួននៅខេត្ដឧត្ដរមានជ័យ និងមួយចំនួនទៀតមកពីស្រុកថ្មពួកខេត្ដបន្ទាយមានជ័យ ចាប់ផ្តើមទទួលផលអនុផលព្រៃឈើពីក្នុងតំបន់ដែនជម្រសត្វព្រៃសង្ឃរុក្ខាវ័ន
ថ្ងៃ សៅរ៍, 24 កក្កដា, 2021 ប្រជាពលរដ្ឋមួយចំនួននៅខេត្ដឧត្ដរមានជ័យ និងមួយចំនួនទៀតមកពីស្រុកថ្មពួកខេត្ដបន្ទាយមានជ័យ ចាប់ផ្តើមទទួលផលអនុផលព្រៃឈើពីក្នុងតំបន់ដែនជម្រសត្វព្រៃសង្ឃរុក្ខាវ័ន
ក្រសួងបរិស្ថានគ្រោងនឹងបង្កើតយីហោ«ស្រូវមិត្តក្រៀល»ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វក្រៀលនៅកម្ពុជា
ថ្ងៃ សុក្រ, 23 កក្កដា, 2021 ក្រសួងបរិស្ថានគ្រោងនឹងបង្កើតយីហោ«ស្រូវមិត្តក្រៀល»ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វក្រៀលនៅកម្ពុជា