លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបណ្តាញស្រ្តីសហគមន៍តំបន់ការពារធម្មជាតិ ដែលសហការរៀបចំឡើងដោយក្រុមការងារបច្ចេកទេសយេនឌ័រ ក្រសួងបរិស្ថាន និងមានកិច្ចសហការយ៉ាងជិតស្និទ្ធពីអង្គការរីខូហ្វ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖ ១)ចែករំលែកចំណេះដឹង បទពិសោធន៍ និងវឌ្ឍនភាពរបស់ស្រ្តី ការផ្លាស់ប្តូរបញ្ហាប្រឈម តម្រូវការបន្ថែម ស្តីពីការចូលរួមសកម្មភាព និងគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ២) អភិវឌ្ឍន៍សមត្ថភាពរបស់ស្រ្តីក្នុងការបន្តការចូលរួមសកម្មភាពក្នុងសហគមន៍តំបន់ការពារធម្មជាតិ និង៣)ពង្រឹងទំនាក់ទំនងរវាងសមាជិកនៃបណ្តាញស្រ្តីក្នុងតំបន់ការពារធម្មជាតិឱ្យកាន់តែល្អប្រសើរ។

ថ្លែងទៅកាន់អង្គពិធី លោកជំទាវបានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ មិនមែនសម្រាប់តែបណ្តាញស្រ្តីសហគមន៍តំបន់ការពារធម្មជាតិប៉ុណ្ណោះទេ តែសម្រាប់ក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងបរិស្ថាន និងក្រុមការងារអង្គការរីខូហ្វ ក្នុងការឆ្លុះបញ្ចាំងពីវឌ្ឍនភាពរបស់បណ្តាញស្រ្តីដែលបានបង្កើតចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ក៏ដូចជាប្រើប្រាស់ឱកាសនេះក្នុងការពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពស្រ្តីក្នុងសហគមន៍តំបន់ការពារធម្មជាតិបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្រ្ត បញ្រ្ជាបយេនឌ័រក្នុងវិស័យបរិស្ថាន ២០២១-២០២៥ របស់ក្រសួងបរិស្ថាន និងផែនការយុទ្ធសាស្រ្តរបស់អង្គការរីខូហ្វ ២០១៨-២០២៥ ផងដែរ។ ជាមួយគ្នានេះ លោកជំទាវបានលើកយកនូវចំណុចសំខាន់៣ ចែករំលែកដល់ក្រុមការងារ និងអ្នកចូលរួមទាំងអស់ រួមមាន៖ ១)ការចូលរួមរបស់ស្រ្តីក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិជាការចូលរួមមិនអាចខ្វះបាន ២) ការគិតគូរ និងវិនិយោគលើការអភិវឌ្ឍសមត្ថភាពរបស់ស្រ្តីក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិជាវិនិយោគវ័យឆ្លាត និង៣)និរន្តភាពនៃសហគមន៍តំបន់ការពារធម្មជាតិទាមទារឱ្យមានការចូលរួមគាំទ្រគ្រប់អ្នកពាក់ព័ន្ធ និងចាំបាច់ត្រូវការស្រ្តីខ្លាំង។

គួរបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំបណ្តាញស្រ្តីសហគមន៍តំបន់ការពារធម្មជាតិប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២២ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងបរិស្ថាន ក្រុមអង្គការរីខូហ្វ លោក លោកស្រី ដែលជាសមាជិកបណ្តាញស្រ្តីសហគមន៍តំបន់ការពារធម្មជាតិ ជាច្រើនរូបទៀត៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់