ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំអំពីដំណើរការវាយតម្លៃ និងទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថាន ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិកគណៈកម្មាធិការវាយតម្លៃអង្គភាពគំរូ ក្នុងវិស័យបរិស្ថាន អគ្គនាយក អគ្គនាយកស្តីទី អគ្គនាយករង អគ្គាធិការ ខុន្ទកាល័យ លោក លោកស្រីប្រធាននាយកដ្ឋាន និងមន្ទីរពិសោធន៍ ជាច្រើនរូប នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងធ្វើបទបង្ហាញដល់អង្គភាពពាក់ព័ន្ធអំពីវឌ្ឍភាពនីតិវិធីនៃការអនុវត្ត ដំណើរការ ការរៀបចំ និងនីតិវិធីអនុវត្តការប្រឡងប្រណាំងការជ្រើសរើស និងការសម្រេចលទ្ធផលការវាយតម្លៃ និងទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថាន ឆ្នាំ២០២២។

ជាមួយគ្នានេះ ឯកឧត្តមប្រធាន បានណែនាំ និងជំរុញឱ្យមានការចូលរួមដោយស្មារតីទទួលខុសត្រូវ ស្របតាមផែនទីការងារ និងរចនាសម្ព័ន្ធដឹកនាំរបស់ក្រសួងបរិស្ថាន និងសូមឯកឧត្តម លោកជំទាវ លោក លោកស្រី នាំយកព័ត៌មានកិច្ចប្រជុំនាថ្ងៃនេះ ជម្រាបជូនប្រធានអង្គភាព និងមន្ត្រីក្នុងអង្គភាពរបស់ខ្លួន ដើម្បីការចូលរួមក្នុងកិច្ចការនេះ ឱ្យបានទទួលភាពជោគជ័យ និងប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់