«ក្រសួងបរិស្ថានមានបេសកម្មចម្បង ក្នុងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ ការផ្តល់ជម្រើសមុខរបរ សំដៅកាត់បន្ថយការពឹងផ្អែកលើធនធានធម្មជាតិទាំងស្រុង» នេះជាការលើកឡើងរបស់លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុង «កិច្ចប្រជុំស្វែងរកធនធានគាំទ្រសម្រាប់រៀបចំវគ្គបណ្ដុះបណ្ដាលមុខរបរដល់សហគមន៍នៅខេត្តកំពង់ធំ» នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន ដោយមានការចូលរួមពីដៃគូពាក់ព័ន្ធអនុវត្តគម្រោងពិព័រណ៍សហគមន៍។

លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងបន្ថែមថា ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធនានា បានធ្វើការនៅតាមតំបន់ការពារធម្មជាតិក្នុងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ ដោយឡែក កិច្ចសហការគ្នាពីអ្នកពាក់ព័ន្ធ ក្នុងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ នៅមានកម្រិតនៅឡើយ។ ដើម្បីឲ្យការលើកកម្ពស់ជីវភាពសហគមន៍កាន់តែមានប្រសិទ្ធភាពថែមទៀត ទាមទាកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការរួមគ្នាផ្តល់ជម្រើសមុខរបរសម្រាប់ទ្រទ្រង់ជីវភាពរស់នៅ។ កិច្ចប្រជុំដែលរៀបចំឡើងដោយគម្រោងពិព័រណ៍សហគមន៍ ប្រមូលផ្តុំ និងផ្តល់ឱកាសឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងវិស័យឯកជន ក្នុងការពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងប្រមូលនូវអនុសាសន៍ណែនាំ ដើម្បីកែសម្រួល និងតម្រង់ទិស ឱ្យការអនុវត្តគម្រោងរៀបចំពិព័រណ៍សហគមន៍ប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ។
តាមការចុះសិក្សាស្រាវជ្រាវរបស់ក្រុមការងារអនុវត្ដគម្រោងពិព័រណ៍សហគមន៍ មានមុខរបរសំខាន់ៗចំនួន១០ ដែលសហគមន៍តំបន់ការពារធម្មជាតិចំនួន១៧ ក្នុងខេត្តកំពង់ធំជ្រើសរើស រួមមាន៖ ដាំបន្លែ ចិញ្ចឹមសត្វ(ត្រី មាន់ គោ) សិល្បៈ(ភ្លេងខ្មែរ) សំអាង(កាត់សក់ អ៊ុតសក់) កែច្នៃផលិតផល(គ្រាប់ឈូក ទឹកត្រី កំពឹសក្រៀម) វេចខ្ចប់(ផលិតផលត្រី) ជួសជុល(ម៉ូតូ គោយន្ត ម៉ាស៊ីន) សេវាទេសចរណ៍(មគ្គុទេសក៏) ពេទ្យសត្វ និងកុំព្យូទ័រ(កុំព្យូទ័រ កាត់ត)។

ផលិតផល ឬទំនិញ របស់សហគមន៍នឹងត្រូវយកមកដាក់តាំងបង្ហាញជូនសាធារណៈជនទស្សនា ក្នុងពេលប្រារព្ធពិធីបើកសម្ភោធពិព័រណ៍សហគមន៍ ដែលគ្រោងរៀបចំនៅខែកក្កដា ឆ្នាំ២០២២ នៅទីរួមខេត្តកំពង់ធំ។ នៅក្នុងឱកាសនៃការបើកសម្ភោធពិព័រណ៍សហគមន៍នេះ ក្រុមការងាររៀបចំពិព័រណ៍សហគមន៍នឹងរៀបចំវេទិកាសហគ្រិន ដើម្បីបើកឱកាសជូនប្រជាសហគមន៍និងសហគ្រិន ឬដៃគូអភិវឌ្ឍនានាជជែក ពិភាក្សា និងស្វែងយល់ពីគ្នាទៅវិញទៅមកលើការអភិវឌ្ឍមុខរបរ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់