«យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្តកបរិស្ថាន» បានរៀបចំឡើង ដោយអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលស្រុកអូររាំងឪ នាថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពី ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្ដម លោក លោកស្រីថ្នាក់ដឹកនាំក្រសួងបរិស្ថាន លោក លោកស្រីថ្នាក់ដឹកនាំចំណុះអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន លោកអភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ អង្គភាពពាក់ព័ន្ធចំណុះខេត្តត្បូងឃ្មុំ យុវជនស.ស.យ.ក សិស្សានុសិស្ស និងអាជីវករផ្សារអូររាំងឪ។

ឯកឧត្តម អ៊ាង សុផល្លែត បានមានប្រសាសន៍ថា «សំណល់ប្លាស្ទិក បានបង្កឲមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ ពិភពលោក សង្គមជាតិ គ្រួសារ និងកូនចៅជំនាន់ក្រោយ ទាំងនេះដោយមូលហេតុថាក្នុង១ថ្ងៃ ប្រជាជនក្នុងពិភពលោកបានបង្កើតសំណល់សំរាម ក្នុងនោះសំរាមជាថង់ប្លាស្ទិក បានហូរចូលទៅក្នុងទន្លេ និងសមុទ្រ ធ្វើឱ្យហ្វូងមច្ឆាជាតិ និងពពួកសត្វដែលរស់នៅក្នុងសមុទ្រមានការបាត់បង់»។
ឯកឧត្តមបានបញ្ជាក់ថា ៣ចំនុច ដើម្បីទទួលបានជោគជ័យក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក៖
១)រដ្ឋាភិបាលទូទាំងពិភពលោក ត្រូវរួមគ្នាប្តេជ្ញាចិត្តក្នុងចូលរួមការកាត់បន្ថយ និងឈប់ប្រើប្រាស់ថង់ប្លាស្ទិក
២)រដ្ឋាភិបាលប្រទេសនីមួយៗ ត្រូវមានគោលនយោបាយ និងយុទ្ធសាស្ត្រច្បាស់លាស់ និងរួមគ្នាប្តេជ្ញាចិត្តក្នុងចូលរួមកាត់បន្ថយ និងឈប់ប្រើប្រាស់ថង់ប្លាស្ទិក
៣)ចាប់ផ្តើមពីការចូលរួមចំណែករបស់ប្រជាពលរដ្ឋទាំងអស់គ្នាក្នុងការជួយពង្រឹង និងជំរុញការផ្សព្វផ្សាយពីការកាត់បន្ថយ និងឈប់ប្រើប្រាស់ថង់ប្លាស្ទិក។
ឯកឧត្តមបានបន្តទៀតថា «យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក» នាឱកាសនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នារបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នាជាមួយប្រជាជាតិលើសកលលោក ចូលរួមការពារ និងថែរក្សាអនាម័យបរិស្ថានឱ្យជៀសផុតពីភាពកខ្វក់ ដែលបណ្តាលមកពីសំណល់ប្លាស្ទិក ដើម្បីគាំពារសុខុមាលភាពប្រជាពលរដ្ឋ និងគុណភាពបរិស្ថានឱ្យល្អស្រស់បំព្រងជានិច្ចសម្រាប់មនុស្សជាតិបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយ»។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណង ៖

១)ផ្សព្វផ្សាយជាផ្លូវការនូវចលនាទូលំទូលាយរួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្តស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក

២)ជំរុញ និងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឈប់ជាអចិន្រ្តៃយ៍នូវការផ្តល់ថង់ប្លាស្ទិកដោយមិនគិតថ្លៃដល់អតិថិជន

៣)ចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ តាមរយៈការផលិតកន្រ្តកដែលធ្វើពីចចូតជាផលិតផលក្នុងស្រុក។

តាមរយៈយុទ្ធនាការនេះ ឯកឧត្ដមគណៈអធិបតី បានប្រគល់នូវកន្រ្ដកបរិស្ថានជូនអ្នកចូលរួមក្នុងអង្គពិធី ពិសេសបានចុះចែកជូនដល់ប្រជាពលរដ្ឋ អាជីវករក្នុងផ្សារអូររាំឪ ដើម្បីរួមចំណែកកាត់បន្ថយថង់ប្លាស្ទិកក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់