នៅក្នុងឱកាសចុះជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយមន្ត្រីឧទ្យានុរក្ស​ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានក្រចេះ​ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា​ មន្រ្តីរាជការត្រូវប្រកាន់ភ្ជាប់ការគោរពឋានានុក្រមការងារ​ និងអនុវត្តនូវការរៀបចំនិងប្រព្រឹត្តទៅរបស់អង្គភាពខ្លួន​ ជាពិសេស​ត្រូវចាត់ទុកខ្លួនថាជាកូនចៅរ​បស់ប្រជាជន​ ដែលរស់នៅជាមួយប្រជាជន​ ដេីម្បីចូលរួមលេីកកម្ពស់ជីវភាពប្រជាជន​ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន។

ក្នុងពិធីសំណេះសំណាលដែលបានប្រព្រឹត្តទៅ​នាព្រឹក​ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តទៀតថា ដើម្បីជាការលើកស្ទួយជីវភាពប្រជាសហគមន៍បន្ថែម យើងអាចធ្វើបាន​ តាមរយៈការលើកទឹកចិត្តឱ្យពួកគាត់ដាំដំណាំរួមផ្សំបន្ថែម ឬបន្លែបង្ការប្រចាំថ្ងៃ ការជំរុញឱ្យមានកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ ដេីម្បីគាំទ្រ​ ផ្សព្វផ្សាយ​ និងអភិវឌ្ឍតំបន់ទេសចរណ៍​ធម្មជាតិ។ បន្ថែមលេីសពីនេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ បានលេីកទឹកចិត្តឱ្យមានគំនិតផ្តួចផ្តេីមបន្ថែមលេីយន្តការអនុវត្តគោលនយោបាយភូមិ ឃុំ​ សង្កាត់​មានសុវត្ថិភាព​ ដែលសំដៅលេីការពង្រឹងការគ្រប់គ្រងសំណល់រឹងសំរាម និងចលនាសាលាមេត្រីបរិស្ថាន​ ក៏ដូចជាអារាមបរិស្ថាន​។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់