នៅថ្ងៃ អង្គារ៍ ៨រោច ខែបុស្ស ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម TAKAHASHI ប្រធានសមាគម កម្ពុជា ជប៉ុន (Japan-Cambodia Association) នៅទីស្តីការក្រសួងបរិស្ថាន ។នៅក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះសមាគមកម្ពុជាជប៉ុន ដែលកន្លងមកបានចូលរួមចំណែកចំពោះកិច្ចគាំពារវិស័យបរិស្ថាន តាមរយៈការផ្តល់នូវរថយន្តដឹកសំរាមចំនួន១០គ្រឿង ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០២០មក សរុបមកដល់ពេលនេះចំនួន ២០គ្រឿង និងគ្រោងផ្តល់ក្នុងឆ្នាំ២០២២នេះ ចំនួន១០គ្រឿងទៀត ដែលផ្តល់ឱកាសអោយក្រសួងបានប្រគល់បន្តទៅតាមបណ្តាក្រុងស្រុកនៅទូទាំងប្រទេស ក្នុងការអនុវត្តអនុក្រឹតលេខ១១៣ ក្នុងការធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាមទៅថ្នាក់ក្រោមជាតិ។

ជាការឆ្លើយតប ឯកឧត្តម TAKAHASHI បន្តថា ខាងសមាគមនឹងស្វែងរកដៃគូវិនិយោគបន្ថែមមកកម្ពុជា ជួយខាងផ្នែកសម្ភារផ្សេងៗដល់ក្រសួងបរិស្ថាន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យសមាគមរកបន្ថែមនូវសមាជិក ដៃគូសហប្រតិបត្តិការ ជាមួយសហគ្រិនវ័យក្មេង និងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីចូលរួមជាមួយក្រសួងបរិស្ថានក្នុងការរកទីផ្សារផលិតផលគ្រាប់ស្វាយចន្ទី និងតំបាញសូត្រ ជូនប្រជាសហគមនក្នុងតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស។

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់