ក្រុមការងារ​បច្ចេកទេសសម្រាប់កម្មវិធីស្ដារសត្វខ្លាធំនៅកម្ពុជា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់​ថ្នាក់ជាតិ​ស្ដីពី «ការរៀបចំផែនការសកម្មភាពស្ដារសត្វខ្លាធំនៅកម្ពុជា ២០២២-២០២៣» នៅសណ្ឋាគារកាំបូឌីយ៉ាណា ដឹកនាំដោយ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ឧទ្យានសួន​សត្វភ្នំ​តាម៉ៅនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ រដ្ឋបាលខេត្ត មន្ទីរបរិស្ថាន និងអង្គការដៃគូពាក់ព័ន្ធ។ សិក្ខាសាលា​នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីបច្ចុប្បន្នភាព និងការអភិរក្សសត្វខ្លាធំ និង​សកម្មភាពស្ដារសត្វខ្លាធំនៅកម្ពុជា និងដើម្បី​ពិភាក្សាលម្អិត​លើសកម្មភាពស្ដារសត្វខ្លាធំនៅកម្ពុជា សម្រាប់​ផែនការរួម នៃផែនការស្ដារសត្វខ្លាធំនៅអាស៊ីអាគ្នេយ៍។ ជាលទ្ធផល អង្គសិក្ខាសាលាបានឯកភាព​គ្នា​ទៅលើ​សកម្មភាពសំខាន់ៗ​ ដូចជាការជំរុញការអនុវត្តគម្រោង REDD+​ នៅតំបន់ជួរភ្នំក្រវាញ, ការរៀបចំ​គោលនយោបាយហាមឃាត់អន្ទាក់/ឧបករណ៍ចាប់សត្វព្រៃនៅក្នុងតំបន់​ការពារធម្មជាតិ, ការការពារ​ទីជម្រក ការទប់ស្កាត់ការបរបាញ់ និងការបង្កាត់ពូជសត្វព្រៃដែលជាចំណីរបស់សត្វខ្លាធំ និង ការស្នើសុំ​សត្វ​ខ្លាធំ ជំនួយបច្ចេកទេសនិងសម្ភារៈពីភាគីឥណ្ឌាសម្រាប់ស្ដារសត្វខ្លាធំឡើងវិញនៅកម្ពុជា។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់