កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមស្រាវជ្រាវនៃនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងបរិស្ថានបានរកឃើញហ្វូស៊ីល ខ្យង គ្រំ និងងាវសមុទ្រក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារដែលអាចមានអាយុរាប់លានឆ្នាំ​។

លោកលឹម វណ្ណច័ន្ទ អនុប្រធានការិយាល័យអប់រំផ្សព្វផ្សាយនៃក្រសួងបរិស្ថាន លើកឡើងថា “តាមរយៈ​នៃការ​រកឃើញ​នេះ ក្រុមបច្ចេកទេសអាចសន្និដ្ឋានថាប្រទេសកម្ពុជាអាចធ្លាប់ជាបាទសមុទ្រ​ ហើយទីទួលនោះអាចជាកន្លែងដែលកាលពីមុនមានការចាក់បង្គរងាវ គ្រំ ឬខ្យង។ បើតាមការសិក្សាទំរាំបានក្លាយជាថ្មយ៉ាងដូចនេះ គឺវាត្រូវការឆ្លងកាត់ពេលវេលារាប់លានឆ្នាំ”។ ដោយសារតែកង្វះអ្នកជំនាញ​ហ្វូស៊ីលនេះនៅមិនអាច​វាស់អាយុ​កាល​ពិតប្រាក​ដ​នៅឡើយទេ ប៉ុន្តែលោក​អាច​ត្រឹមសន្និដ្ឋាន​បានថា ហ្វូស៊ីលនេះមានអាយុមិនតិចជាងរាប់លានឆ្នាំនោះទេ។

ដុំហ្វូសីលទាំងនោះមានរាងជាដុំថ្មដែលមានផ្តុំទៅដោយងាវសមុទ្រ ងាវ ឬក៏គ្រំដែលត្រូវបានរក​ឃើញ​នៅ​លើទួល​មួយក្នុងកន្លែងក្នុងភូមិសាស្ត្រនៃដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព។ លោក លឹម វណ្ណច័ន្ទ បាន​រំពឹង​ថា ប្រសិនទីតាំងនេះតំបន់ដែលរកឃើញហ្វូស៊ីលត្រូវបានសិក្សាធ្វើកំណាយនោះ វានឹងនាំ​ទៅដល់​ការ​ស្វែង​យល់​​ពីការចំណាស់នៃទឹកដីរបស់កម្ពយជា ហើយអាចស្វែងយល់ពីប្រភេទ​សត្វដែល​មានប្រវត្តិ​ក្នុង​ប្រទេស​កម្ពុជា។

លោកសង្កត់ធ្ងន់ថា ហ្វូស៊ីលទាំងនេះ គឺនឹងអាច​ក្លាយ​ជារបស់​បេតិកភណ្ឌ​សម្រាប់​ការសិកស្រាវ​ជ្រាវ​យ៉ាង​សំខាន់​បំផុតមួយ៕

លោកលឹម វណ្ណច័ន្ទ អនុប្រធានការិយាល័យអប់រំផ្សព្វផ្សាយនៃក្រសួងបរិស្ថាន។ រូបថត៖ សុភាព
លោកលឹម វណ្ណច័ន្ទ អនុប្រធានការិយាល័យអប់រំផ្សព្វផ្សាយនៃក្រសួងបរិស្ថាន។ រូបថត៖ សុភាព
ដុំហ្វូស៊ីលខ្យង គ្រំ និងងាវ​ដែលយកចេញពីដែនជម្រកសត្វព្រែគូលែនព្រហ្មទេព។ រូបភាព៖ សុភាព

 

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានសម្ភោធជាផ្លូវការយុទ្ធនាការការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម
ថ្ងៃ អង្គារ, 22 កញ្ញា, 2020 ក្រសួងបរិស្ថានសម្ភោធជាផ្លូវការយុទ្ធនាការការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម
«ប្រទះឃើញសាកសពសត្វខ្ទីង ០១ក្បាល បានស្លាប់»
ថ្ងៃ អង្គារ, 22 កញ្ញា, 2020 «ប្រទះឃើញសាកសពសត្វខ្ទីង ០១ក្បាល បានស្លាប់»
ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម Pablo Chiho Kang ពិភាក្សាលើការអប់រំផ្នែកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន
ថ្ងៃ អង្គារ, 22 កញ្ញា, 2020 ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម Pablo Chiho Kang ពិភាក្សាលើការអប់រំផ្នែកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន