ក្នុងឱកាសចូលរួមសន្និសិទលើកទី២៦ បណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុទីក្រុងក្លាសហ្កូ ចក្រភពអង់គ្លេស ឯកឧត្តម ស៊ុំ ធី អគ្គលេខាធិការងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាជនបង្គោលមូលនិធិបរិស្ថានសកល (Global Environmental Facility [GEF]) បានចូលរួមប្រជុំជាមួយលោក Carlos Manuel Rodriguez នាយក GEF និងសហការី ដើម្បីពិភាក្សាអំពីតម្រូវការមូលនិធិ និងស្តាប់យោបល់របស់ប្រទេសជាសមាជិកក្នុងការគ្រប់គ្រង និងអនុវត្តន៍គម្រោងដែលផ្តល់មូលនិធិ។ លោក Carlos Manuel Rodriguez បានបញ្ជាក់ថា ប្រទេសមួយចំនួនអាចត្រូវការថវិកាក្នុងការត្រួតពិនិត្យដំណើរការអនុវត្តគម្រោង និងប្រទេសមួយចំនួនទៀតត្រូវការពង្រឹងកិច្ចសហការបន្ថែមជាមួយស្ថាប័នអនុវត្តរបស់ GEF។ ឯកឧត្តម ស៊ុំ ធី បានជម្រាបជូននៅក្នុងកិច្ចប្រជុំថា ប្រទេសកម្ពុជា ត្រូវការការគាំទ្រពីគ្រប់ដៃគូទាំងអស់ រួមទាំង មូលនិធិបរិស្ថានសកល មូលនិធិអាកាសធាតុបៃតង និងជំនួយទ្វេរភាគី ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសក្នុងដំណាក់កាលនៃការស្តាសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីត១៩។ ឯកឧត្តម បានបន្ថែមថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងដឹកនាំរៀបចំចំណាត់អាទិភាព និងវិធានការបន្ថែម ពាក់ព័ន្ធនឹងភាពធន់នឹងអាកាសធាតុ និងការស្តារបៃតង នៅក្នុងផែនការស្តារសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣។ ជាមួយគ្នានេះ កម្ពុជាបានរៀបចំផែនការយុទ្ធសាស្រ្តជាតិស្តីពីការប្រែប្រួលអាកាសធាតុ រយៈពេល១០ឆ្នាំ និងបានដាក់ជូនលេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនូវផែនការបច្ចុប្បន្នភាពការចូលរួមចំណែកជាតិ (Updated NDC)។ ឯកឧត្តម បានបន្ថែមថា កម្ពុជា ចង់ឃើញការគាំទ្រទាំងបច្ចេកវិទ្យា និងហិរញ្ញប្បទាន សម្រាប់អនុវត្តផែនការដែល មានស្រាប់ ដើម្បីលើកកំពស់ជីវភាពរបស់សហគមន៍ និងសេដ្ឋកិច្ចជាតិ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់