នៅថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ស្ថាប័នពាក់ព័ន្ធក្នុងនេះរួមមាន នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រ នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានសហការជាមួយកម្មវិធិអភិវឌ្ឍនៃសហប្រជាជាតិ (UNDP) រៀបចំសិក្ខាសាលពិគ្រោះយោបល់លើកទី២ ស្តីពី Mapping Nature for People and Planet in Cambodia: A Project to Create ‘Maps of Hope’ ឡើង។

ក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធ ដែលមកពីអគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋានចំណុះ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ អគ្គនាយកដ្ឋានកសិកម្ម សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក៏មានការចូលរួមផងដែរ ពីអ្នកជំនាញការជាតិ និងអន្តរជាតិ នៃអង្គការមិនមែនរដ្ឋាភិបាលរួមមាន៖ UNDP FAO WWF WCS Greening Preyland FFI CI និងServir Mekong សរុបចំនួន៣៨រូប។ គួរបញ្ជាក់ថា សិក្ខាសាលានេះដែរប្រព្រឹត្តឡើងតាមរយៈអនឡាញក្នុងរយៈពេល០៣ថ្ងៃពោលគឺ ចាប់ពីថ្ងៃទី២៦ ខែតុលា និងថ្ងៃទី២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។សម្រាប់គោលបំណងសំខាន់គឺ (១) ពិនិត្យ និងពិភាក្សាលើលទ្ធផល ដែលទទួលបានពីសិក្ខាសាលាពិគ្រោះយោបល់លើកទី១ និងភាពចាំបាច់នៃទិន្នន័យពាក់ព័ន្ធលើផ្នែកជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុ (២) ពិភាក្សាលើប្រព័ន្ធ Systematic Conservation Planning (SCP) និងELSA Webtool និង(៣) ពិភាក្សាអំពីលទ្ធផល និងទិសដៅអនុវត្តបន្ត។
ថ្លែងក្នុងពិធីចាប់ផ្តើមថ្ងៃដំបូង លោកស្រី Alissar Chaker, Resident Representative នៃកម្មវិធីអភិវឌ្ឍន៍នៃសហប្រជាជាតិប្រចាំកម្ពុជាបានឱ្យដឹងថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលសម្បូរជីវចម្រុះបំផុតក្នុងតំបន់។ ប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបនេះបានជួយទ្រទ្រង់ការរស់នៅ និងសុខុមាលភាពរបស់មនុស្សដោយផ្តល់នូវទឹក អាហារ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឱកាសការងារ និងច្រើនទៀត។
ដោយឡែក ឯកឧត្តម ជួប ប៉ារិស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានថ្លែងសន្ទរកថាស្វាគមន៍ និងបើកអង្គសិក្ខាសាល ក្នុងពិធីនេះថា “តាមរយៈកិច្ចសហការនេះ យើងនឹងបង្កើតផែនទី ដែលកំណត់តំបន់ទ្រទ្រង់ជីវិតសំខាន់ៗរបស់ប្រទេសកម្ពុជា (Cambodia’s Essential life Support Areas)។ ផែនទីនេះនឹងបង្ហាញយើងពីកន្លែង ដែលយើងអាចការពារ គ្រប់គ្រង និងស្ដារប្រព័ន្ធអេកូឡូស៊ីរបស់យើងឡើងវិញ ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជនកម្ពុជា”។ ឯកឧត្តមមានប្រសាសន៍បន្ថែមថា ”លទ្ធផលនៃការផលិតផែនទីនេះក៏នឹងជួយគាំទ្រយើងក្នុងការបង្កើត Cambodia Environment Management Information System ហៅថា CEMIS ដែលនឹងក្លាយជាកន្លែងប្រមូលផ្តុំទិន្នន័យបរិស្ថានជាតិរបស់យើងនាពេលអនាគត”៕
– សម្រាប់ព័ត៌មានទាក់ទងនឹងសិក្ខាសាលាខាងលើបន្ថែមសូមចូលទៅកាន់៖
– ដើម្បីស្វែងយល់បន្ថែមអំពីUN Biodiversity Lab៖

– ដើម្បីស្វែងយល់បន្ថែមអំពី NatureforLife Hub៖

https://www.learningfornature.org/…/nature-for-life…/

https://drive.google.com/…/1lLbVVQGDPvFJf2osVrI…/view…

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់