នៅទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបប្រជុំទ្វេភាគី ជាមួយលោក Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និងសហការី តាមរយៈប្រព័ន្ធវីដេអូ (Zoom) ដើម្បីពិភាក្សាពីកិច្ចសហការលើការអភិវឌ្ឍបៃតង ដោយផ្តោតលើវឌ្ឍនភាពការងារកន្លងមក និងទិសដៅបន្តពាក់ព័ន្ធនឹងគម្រោងមួយចំនួនដូចជា គម្រោងលើកកម្ពស់ការអនុវត្តថាមពលដោយនិរន្តរភាពនៅក្នុងវិស័យកាត់ដេរនៅកម្ពុជា គម្រោងទាញកែច្នៃសំណល់រឹងទៅជាថាមពលឥន្ទនៈចំហេះពីសំរាម(RDF) និងការគ្រប់គ្រងសំណល់រឹង និងនគរូបនីយកម្ម។ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់លើទំនាក់ទំនងរវាងក្រសួងបរិស្ថាន និងGGGI លើកិច្ចសហការកន្លងមក ដែលកម្ពុជាបានទទួលផលប្រយោជន៍លើកិច្ចសហការនេះ និងបន្តកិច្ចសហការជាមួយ GGGI នៅពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនភាគី GGGI លើវឌ្ឍនភាពរបស់កម្ពុជាក្នុងវិស័យបរិស្ថានដូចជាការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំណងល់រឹង ការបង្កើនថាមពលពន្លឺព្រះអាទិត្យក្នុងថាមពលចម្រុះ ដោយបង្កើនការគិតគូរពីប្រភពថាមពលស្អាតនិងថាមពលកកើតឡើងវិញ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លទ្ធភាពនៃការទាញយកសំណល់ទៅជាថាមពល និងការតាំងចិត្តរបស់កម្ពុជាក្នុងការធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពបៃតងជាងមុនបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ ១៩។

កិច្ចប្រជុំបានទទួលលទ្ធផលសំខាន់ៗដូចតទៅ៖

១. ភាគីកម្ពុជាស្នើសុំឱ្យ GGGI ជួយកៀរគរធនធានក្នុងវិស័យគ្រប់គ្រងសំណល់រឹង ដោយស្វែងរកលទ្ធភាពនៃការទទួលបានឧបករណ៍ រថយន្តដឹកសំរាម និងឡការដុតសំណល់ជាដើម

២. កម្ពុជាគាំទ្រ GGGI ក្នុងការកៀរគរធនធានសម្រាប់ការសិក្សាសមិទ្ធលទ្ធភាពពេញលេញនៃការកែច្នៃសំណល់រឹងទៅជាថាមពលឥន្ទនៈចំហេះពីសំរាម(RDF) នៅកម្ពុជា

៣. ភាគីកម្ពុជា និង GGGI ឯកភាពគ្នាការរៀបចំក្រុងអោយកាន់តែមានភាពបៃតង ស្របតាមបរិបថថ្មីរបស់កម្ពុជា

៤. កម្ពុជា និងGGGI ឯកភាពគ្នាក្នុងការស្វែងរកឱកាសនៃទីផ្សារកាបូនសម្រាប់ឥណទានកាបូនចេញពីការកាត់បន្ថយការប្រើប្រាស់ថាមពលដូចជាក្នុងវិស័យកាត់ដេរ ដែលមានសក្តានុពលសម្រាប់ទីផ្សារអឺរ៉ុប។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់