នាព្រឹក ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ត្រីស័ក​ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា​ ឆ្នាំ២០២១​ ឯកឧត្តម សាយ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានទទួលជួបសំណេះសំណាល​ និងផ្តល់អនុសាសន៍ដល់បេក្ខជនជ័យលាភីអាហារូបករណ៍ការ​អភិវឌ្ឍ​ធនធានមនុស្សរបស់ប្រទេសជប៉ុន​ (JDS-2020) ចំនួន ២៦នាក់ មុននឹងប្អូនចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន នាពេលខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្រ្ដី បានថ្លែង​អបអរសាទរ​ចំពោះប្អូនៗ​ទទួលបានឱកាសអភិវឌ្ឍន៍សមត្ថភាព​ ជាពិសេសឱកាសសិក្សាស្វែងយល់ផ្ទាល់នៅប្រទេសជប៉ុនអំពីភាពជោគជ័យ​ ភាពខ្លាំង​ បទពិសោធន៍ល្អៗ​នៃប្រពន្ធ័រៀបចំសង្គម​ សេដ្ឋកិច្ច​ ឧស្សាហ៍​កម្ម​ និងសហគ្រិនភាព​របស់ជប៉ុន។

បន្ថែមលេីសពីនេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏បានចែករំលែកបទពិសោធន៍នៅក្នុងការទៅសិក្សាក្រៅប្រទេស​ ជាពិសេសលើកទឹកចិត្តឱ្យប្អូនៗប្រឹងប្រែងរៀនសូត្រ​អភិវឌ្ឍន៍សមត្ថភាពខ្លួន បង្កេីតទំនាក់ទំនងល្អៗជាមួយមិត្តបរទេស​ ស្គាល់ការវិវត្តន៍ពិភពលោក​ ស្គាល់ជប៉ុន​ និងស្គាល់ខ្លួនឯង​ ដេីម្បីយកចំណេះជំនាញមកអភិវឌ្ឍន៍សង្គមជាតិកម្ពុជា៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់