ក្នុងឱកាសថ្លែងបើកសិក្ខាសាលា ឯកឧត្តម ទិន ពន្លក បានសម្តែងនូវសេចក្តីរីករាយ និងគាំទ្រដល់គំនិតផ្តួចផ្តើមរៀបចំ សិក្ខា សាលា ដ៏មានសារៈសំខាន់នេះទ្បើង ស្របពេលដែលកំណើនប្រជាជន ទីក្រុងទីប្រជុំជនក្រុង និងការពង្រីកទីក្រុងទីប្រជុំជនកំពុង មានការ កើន ទ្បើង។ តាមរយៈ ការរៀបចំ ផែន ការ អភិវឌ្ឍន៍ទីក្រុងនិរន្តរភាព និងមានបរិយាប័ន្ននេះ នឹងផ្តល់ ជូន ប្រជាជននូវសុខុមាលភាព របៀប រស់ នៅ ដោយ ចីរភាព និងការគិតគូរពីភាពជឿនលឿនក្រុង ដែល ស្រប ទៅ នឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ សូមជម្រាបជូនថាសិក្ខាសាលានេះគោលបំណង (១)ផ្តល់ជាវេទិកាដល់ភាគីពាក់ព័ន្ធក្នុងការជជែកពិភាក្សានិងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងនគរូបនីយកម្ម ការអភិវឌ្ឍន៍ដោយចីរភាព និងទីក្រុងនិរន្តរភាពនៅកម្ពុជា (២)ស្វែងយល់ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និង (៣)ការស្តារបៃតងឡើងវិញក្រោយវិបត្តិជំងឺកូវីដ -១៩ នៅកម្ពុជា ដោយផ្តោត សំខាន់លើគោលដៅទី១១ ការអភិវឌ្ឍទីក្រុង និងសហគមន៍ដោយនិរន្តរភាពនៅកម្ពុជា។ លទ្ធផលសំខាន់ៗនៃអង្គសិក្ខាសាលាបានឈ្វែងយល់និងពិភាក្សាលើប្រធានបទចំនួន៨ ដោយវាគ្មិនចំនួន៨ នាក់ មកពីស្ថាប័នជាតិពាក់ព័ន្ធទៅលើការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា(CSDGs) ការគ្រប់គ្រងសំណល់រឹង ការអភិវឌ្ឍទីក្រុងដោយនិរន្តរភាព និងអគារបៃតង លំនៅឋានតម្លៃសមរម្យ ការដឹកជញ្ជូនក្នុងទីក្រុង និងដំណោះស្រាយបច្ចេកវិទ្យាគាំទ្រដល់ទីក្រុងឆ្លាត ព្រមទាំងសកម្មភាពនិងការឆ្លើយតប ដើម្បីស្តារបៃតងទ្បើងវិញពីផលប៉ះពាល់របស់កូវីដ-១៩ លើការអនុវត្តគោលដៅការអភិវឌ្ឍដោយចីរភាព ដោយគិតគូរពី បរិយាប័ន្នសង្គមសម្រាប់កម្ពុជា។

ក្នុងកម្មវិធីបិទសិក្ខាសាលា ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការ ក.ជ.អ.ច. បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមពីគ្រប់ភាគីនៅក្នុងកិច្ចសហការល្អក្នុងវេទិកា ដែលបានមូលមតិគ្នាលើកឡើងនូវសារសំខាន់ៗក្នុងការជំរុញការអភិវឌ្ឍទីក្រុងនិរន្តរភាពនៅកម្ពុជា ធានាបាននូវគុណភាពបរិស្ថាន អភិបាលកិច្ចល្អ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប្រកបដោយបរិយាប័ន្ន និងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់កម្ពុជា ក៏ដូចជាសកលដែរ។ ឯកឧត្តម បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងចលនាប្រឡងប្រណាំងទីក្រុងនិរន្តរភាពអាស៊ាន រហូតកម្ពុជាទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការទទួលស្គាល់និរន្តរភាពបរិស្ថានទីក្រុងក្នុងក្របខ័ណ្ឌអាស៊ាន ដោយរួមមាន រង្វាន់ខ្យល់ស្អាតបានទៅក្រុងកែប ទឹកស្អាតរាជធានីភ្នំពេញ និងដីស្អាតក្រុងសែនមនោរម្យ ព្រមទាំងពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងបានទៅក្រុងព្រះសីហនុ សម្រាប់ឆ្នាំ២០២០។

គួរបញ្ជាក់ថាសិក្ខាសាលានេះប្រព្រឹត្តនាព្រឹកថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (អ.ក.អ.ច.) ក្រសួងបរិស្ថាន បានសហការជាមួយលេខាធិការដ្ឋានអង្គការរដ្ឋាភិបាលមូលដ្ឋានសម្រាប់ការអភិវឌ្ឍដោយចីរភាព ហៅថាអាយក្លេ (ICLEI) និងមូលនិធិខុនរ៉ាដ អេដេណោ (Konrad Adenauer Stiftung) រៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី ការជំ រុញការ អភិវឌ្ឍ ដោយចីរភាព ប្រកប ដោយ បរិយាប័ន្ន តាមរយៈប្រព័ន្ធវីដេអូ(Zoom) ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់