កូនខ្សឹបមួយក្បាលត្រូវបានមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ WCS បានប្រទះឃើញទើបតែនឹងញាស់នៅក្នុងតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាបក្នុងខេត្តកំពង់ធំ។ សត្វខ្សឹប ឬក្ងោកទេព ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកល លោក ខណៈចំនួនរបស់វានៅលើសាកលលោកមានតិចជាង៨០០ក្បាល។ កម្ពុជា គឺជាប្រទេសដ៏សំខាន់បំផុតនៅលើសាកលលោកដើម្បីអភិរក្ស សត្វខ្សឹបនេះកុំឲ្យបាត់បង់ ខណៈចំនួនរបស់សត្វខ្សឹបនៅក្នុងប្រទេស កម្ពុជានៅឆ្នាំ២០១២ មានប្រមាណ៤៣២ក្បាល។ ការញាស់កូនខ្សឹប ឬក្ងោកទេពនេះ គឺជាការបង្ហាញពីកិច្ចការងារពារសត្វកម្រនេះប្រកបដោយប្រសិទ្ធភាព ដែលអនុគ្រោះដល់ការបន្តពូជនៃសត្វក្រោកទេពនេះ។

ទីជម្រកវាលស្មៅនៃតំបន់ទំនាបទន្លេសាបក្នុងខេត្តកំពង់ធំគាំទ្រដល់ការរស់នៅរបស់សត្វខ្សឹបច្រើនជាងគេបង្អស់នៅលើសាកលលោក និងមាន សារៈសំខាន់បំផុតសម្រាប់ការរស់រានមានជីវិតរបស់ពួកវា។
សូមចូលរួមអភិរក្សទាំងអស់គ្នា ដោយឈប់បរបាញ់ ប្រមូលពងកូន និងបំផ្លាញទីជម្រកធម្មជាតិ របស់ពួកវា។

សម្រួលដោយ៖ ស៊ុន មេសា ដកស្រង់ពី៖ WCS cambodia

 

ពងខ្សឹបនៅក្នុងតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាបក្នុងខេត្តកំពង់ធំដែលត្រូវបានការពារពីសំណាក់មន្ត្រីបរិស្ថាន និងអង្គការជាដៃគូ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់