ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនិងជាសហប្រធានរៀបចំកិច្ចប្រជុំលើកទី១៣ នៃក្រុមប្រឹក្សាភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រនៅអាស៊ីបូព៌ា(PEMSEA) នៅថ្ងៃពុធ ៤ រោច និងថ្ងៃព្រហស្បតិ៍ ៥ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨-២៩ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ដែលរួមមានតំណាងអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. ខុទ្ទកាល័យនិងអគ្គនាយកដ្ឋានចំណុះក្រសួងចូលរួមប្រជុំលើកទី១៣ នៃក្រុមប្រឹក្សាភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រនៅអាស៊ីបូព៌ា(PEMSEA) តាមប្រព័ន្ធវីដេអូដោយមានការចូលរួមពីប្រទេសជាសមាជិក មិនមែនសមាជិករបស់អង្គការ PEMSEA និងដៃគូអភិវឌ្ឍន៍សរុបចំនួន៥៨ នាក់។ លទ្ធផលនៃកិច្ចប្រជុំនេះ បានពិនិត្យពិភាក្សាលើប្រធានបទសំខាន់ៗរួមមាន (១)ការអនុវត្តសេចក្តីសម្រេចកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១២ (២)ការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពតំបន់សមុទ្រនៅអាស៊ីបូព៌ា (៣)សេចក្តីព្រាងក្របខណ្ឌផែនទីបង្ហាញផ្លូវឆ្នាំ២០៣០ (៤)ផែនការការអភិវឌ្ឍសមត្ថភាពឆ្នាំ២០២១-២០៣០ (៥)វឌ្ឍនភាពការងាររៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងវេទិកាថ្នាក់រដ្ឋមន្រ្តីលើកទី៧ នៅកម្ពុជា (៦)សេចក្តីព្រាងសេចក្តីថ្លែងការណ៍រដ្ឋមន្រី្តបណ្តាប្រទេសសមាជិកតំបន់សមុទ្រនៅអាស៊ីបូព៌ា និង(៧)របាយការណ៍បច្ចុប្បន្នភាពនៃផលប៉ះពាល់ដោយសារកូវីដ-១៩ លើការងារប្រតិបត្តិនិងថវិការបស់អង្គការ PEMSEA និងគម្រោងដៃគូអភិវឌ្ឍន៍។

អង្គប្រជុំ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្ពុជា ដែលបានទទួលធ្វើម្ចាស់ផ្ទះសម្រាប់មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងវេទិកាថ្នាក់រដ្ឋមន្រ្តីលើកទី៧ នៅខែធ្នូ ឆ្នាំ២០២១។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់