នាព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងបរិស្ថានបានរៀបចំព្រឹត្តិការណ៍សំអាតអនាម័យបរិស្ថាន ក្រោមប្រធានបទ “យុវជន និងបរិស្ថាន” ក្រោមអធិបតីភាព ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកជំទាវព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន រួមនឹងថ្នាក់ដឹកនាំក្រសួងបរិស្ថានជាច្រើនរូប និងយុវជនក្រសួងបរិស្ថាន សរុបប្រមាណ២០០នាក់ ចូលរួមធ្វើអនាម័យបរិស្ថាននៅបរិវេណក្រោយទីស្តីការក្រសួងបរិស្ថាន ចាប់ទីតាំងស្ពាននាគ រហូតដល់ ស្ពានឥន្ធនូ(កោះពេជ្រ)។

នាឱកាសនោះ ឯកឧត្តម សូ ខនឬទ្ធីគុណ បានមានប្រសាសន៍ថាការធ្វើអនាម័យបរិស្ថាន ពិតជាមានសារៈសំខាន់ ចំពោះបរិស្ថានរស់នៅ និងសុខភាពមនុស្ស។ ការទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ និងការចូលរួមអនុវត្តការញែកសំរាមទៅតាមប្រភេទ គឺជារឿងចាំបាច់ដែលយើងគ្រប់គ្នាត្រូវចូលរួមធ្វើ។ ការរៀបចំព្រឹត្តការណ៍ថ្ងៃនេះ គឺជាសកម្មភាពគំរូមួយ ជួយបំផុសដល់សាធារណជនឱ្យចូលរួម និងយល់អំពីសារៈសំខាន់នៃអនាម័យបរិស្ថានល្អ។ ឯកឧត្តម សង្ឃឹមថាព្រឹត្តការណ៍នេះ នឹងត្រូវបានបន្តរៀបចំជាបន្តបន្ទាប់ទៀត។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់