កាលពី​ថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរបរិស្ថាន ខេត្ដកំពង់ធំ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីរបស់ក្រុមប្រឹក្សាឃុំក្នុងការចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែល​មានការចូលរួមពីឯកឧត្ដម ចាន់ ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ធំ ប្រធាន-អនុប្រធាននាយកដ្ឋានជីវភាពសហគមន៍ ប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ធំ តំណាងអង្គការRECOFTC និងក្រុមប្រឹក្សាឃុំមកពី១៤ឃុំគោលដៅសរុបប្រមាណ ៤០រូប។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងបង្កើនសមត្ថភាពយល់ដឹង ដល់ក្រុមប្រឹក្សាឃុំ ក្នុងការចូលរួមសម្របសម្រួលការងារសហគមន៍តំបន់ការពារធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈ៖
១.ការចែករំលែកព័ត៌មាន និងបទពិសោធន៍លើការអនុវត្ដជាក់ស្ដែង ក្នុងការចូលរួមគាំទ្រសហគមន៍តំបន់ការពារធម្មជាតិ
២.ផ្ដល់នូវចំណេះដឹងស្ដីពីគោលការណ៍ត្រួតពិនិត្យ ផ្ដល់យោបល់ តម្រង់ទិសលើការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់