កាល​ពី​ថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការវាយតម្លៃសេវាកម្មអេកូឡូស៊ី​នៅកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការ លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការ ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ឯកឧត្តម ម៉េង មុនីរក្ស អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា​អភិវឌ្ឍន៍ដោយចីរភាព តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រុមការងារនៃធនាគារពិភពលោក តំណាងអង្គការអភិរក្សអន្តរជាតិ និងសហការី សរុបប្រម៉ាណ ១៥នាក់។ កិច្ចប្រជុំនេះមានគោលបំណង​ពិនិត្យ និងពិភាក្សាអំពីរបាយការណ៍ស្ដីពី កាវាយតម្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីដែលផ្ដល់ដោយព្រៃឈើ នៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវ៉ាញ ដែលបានរៀបចំឡើងដោយអង្គការអភិរក្សអន្តរជាតិ ក្រោមការគាំទ្រពីធនាគារពិភពលោក។ ជាលទ្ធផល ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងការគាំទ្រ និងថ្លែងអំណរគុណដល់ក្រុមការងារនៃធនាគារពិភពលោក និងអង្គការអភិរក្សអន្តរជាតិ ក៏ដូចជាដៃគូពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងក្នុងការសិក្សា និងចងក្រងឱ្យមានរបាយការណ៍នេះឡើង និងស្នើសុំឱ្យក្រុមការងារ​ប្រមូលយកមតិយោបល់ ក៏ដូចជាសំណូមពរផ្សេងៗ ពីអ្នកចូលរួមទាំងអស់ ដើម្បីយកមកធ្វើការកែសម្រួល និងកែលម្អរបាយការណ៍ រួចដាក់ជូនមកក្រសួងបរិស្ថាន ដើម្បីបន្តពិនិត្យ និងផ្ដល់យោបល់។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើឱ្យមានការគិតគូរធ្វើការសិក្សា និងវាយតម្លៃប្រព័ន្ធអេកូឡូស៊ីនៅទូទាំងប្រទេស ដោយតម្រូវឱ្យមានប្រព័ន្ធជាតិ វាយតម្លៃប្រព័ន្ធអេកូឡូស៉ី ដើម្បីធានាឱ្យបានភាពជាម្ចាស់ក្នុងការគ្រប់គ្រងទិន្នន័យ និងតម្រូវឱ្យក្រុមការងាររៀបចំជារបាយការណ៍ចុងក្រោយដាក់ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងផ្ដល់យោបល់មុនពេលធ្វើការអនុម័តលើរបាយការណ៍នេះ។ ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើសុំឱ្យគ្រប់គ្រប់ និងប្រើប្រាស់ឱ្យបានត្រឹមត្រូវសមស្របទៅតាមស្ថានភាពជាក់ស្ដែង។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់