លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការបានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយស្ថាប័ន ភាគីពាក់ព័ន្ធ និងតំណាងអាជ្ញាធរ​មូលដ្ឋាន ដែលមានទីតាំងនៅក្នុង និងក្បែរតំបន់ភ្នំបាភ្នំ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង កាលពីថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តព្រៃវែង ដោយមានវត្តមាន ឯកឧត្តម សំ ប៊ុណ្ណារិន អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង និងអ្នកចូលរួមអញ្ជើញមកពីមន្ទីរ ភាគីពាក់ព័ន្ធ និងតំណាងអាជ្ញាធរមូលដ្ឋានមួយចំនួន។ កិច្ច​ប្រជុំរៀបចំឡើង ក្នុងគោលបំណងគឺ ដើម្បីប្រមូលធាតុចូល​ពីភាគីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំបង្កើតតំបន់ប្រវត្តិសាស្ត្របាភ្នំរួមមាន ភ្នំបាភ្នំ ប្រាសាទព្រះវិហារច័ន្ទ ព្រះវិហារធំ ព្រះវិហារគុក ស្រះស្រម និងស្រះបិតបាយ ទៅជា«តំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ ភ្នំបាភ្នំ»។ សូមបញ្ជាក់ថា តំបន់ប្រវត្តិសាស្ត្របាភ្នំ ប្រាសាទព្រះវិហារច័ន្ទ ព្រះវិហារធំ និងព្រះវិហារគុក ក្នុងភូមិសាស្ត្រខេត្តព្រៃវែងបានចុះបញ្ជីសារពើភណ្ឌជាសម្បត្តបេតិកភណ្ឌជាតិរួចហើយដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់