កាលពី​ថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួង​បរិស្ថាន​ និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម សុខ លូ អភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាសមាជិក​ក្រុម​ការងារ​ ដើម្បីពិនិត្យ សិក្សា ចងក្រងឯកសារទីតាំងដីកាត់ឆ្វៀលជូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈ​ចម្រុះ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ កិច្ចប្រជុំបានពិនិត្យ ពិភាក្សាអំពីវឌ្ឍនភាពនៃការចងក្រងឯកសារទីតាំងស្នើសុំកាត់ឆ្វៀល ពិសេសគឺទិន្នន័យនៃការប្រើប្រាស់ដី ការកសាងសេចក្តី​ព្រាងផែនទីទី​តាំងស្នើសុំកាត់ឆ្វៀល ការប្រឈមចំពោះមុខ សំណូមពរ កិច្ចសហការ និងទិសដៅការងារបន្ត ដើម្បីពន្លឿនការចងក្រងទិន្នន័យទីតាំងដីស្នើសុំកាត់ឆ្វៀល និងការរៀបចំ​របាយការណ៍ជូនថ្នាក់ដឹកនាំ​ក្រសួងបរិស្ថានពិនិត្យសម្រេចតាមនីតិវិធី៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់