នៅរសៀលថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មការតម្រង់ទិសគម្រោងUSAID ព្រៃឡង់បៃតង បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំផែនការសកម្មភាពឆ្នាំទី៣ របស់គម្រោង USAID ព្រៃឡង់បៃតង» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងជើងបឹងទន្លេសាប និងមន្ត្រីពាក់ព័ន្ធ រដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ តំណាងអង្គការCI និងWCS សរុបប្រមាណ ៥៣នាក់។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យលើវឌ្ឍនភាពការងារកន្លងមក ដែលបានអនុវត្តក្នុងគម្រោង USAID ព្រៃឡង់បៃតង នៅក្នុងឆ្នាំទី១ និងទី២ ព្រមទាំងពិភាក្សា ពិគ្រោះយោបល់ និងប្រមូលធាតុចូលដើម្បីរៀបចំផែនការសកម្មភាពឆ្នាំទី៣របស់គម្រោង។ ឯកឧត្តមរដ្ឋលេខាធិការបានមានមតិស្វាគមន៍ដល់អង្គសិក្ខាសាលា ដោយបានរំលចនូវកិច្ចសហប្រត្តិបត្តិការរវាងក្រសួងបរិស្ថាន អង្គការ និងដៃគូរអភិវឌ្ឍន៍ ក្នុងការងារការពារ និងអភិរក្សធម្មជាតិ ការជំរុញការកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំ និងចុះបញ្ជីដីរដ្ឋ ការងារល្បាតរួម ការបណ្តុះបណ្តាលមន្ត្រីឧទ្យានុរក្ស ការពង្រឹងការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ការលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការបង្កើតជម្រើសមុខរបរដល់ប្រជាសហគមន៍មូលដ្ឋាន ដើម្បីកាត់បន្ថយសំពាធបរិស្ថាន។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់