ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅការិយាល័យ ឧទ្យានជាតិ បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងបង្ហាញពីផែនការអនុវត្តន៍គម្រោងអភិរក្សសត្វទោច និងព្រៃឈើនៅឧទ្យានជាតិវើនសៃ-សៀមប៉ាង ក៏ដូចជាបើកឲ្យប្រើប្រាស់ស្នាក់ការសហគមន៍បម្រើផែ្នកទេសចរណ៍សត្វទោច នៅសាលាស្រុកវើនសៃ ដោយមានការចូលរួមពីអាជ្ញាធរស្រុក ឃុំ ភូមិចំនួន៣ និងគណៈកម្មការសហគមន៍។

ដោយឡែក មន្ត្រីឧទ្យានុរក្សទីស្នាក់ការអូរល្ហា បានចុះល្បាតតាមផ្លូវបំបែកអន្លង់ស្វាយអូររី ដំណាក់អង្គ្រង ជាមួយមន្ត្រីអង្គការ BirdLife ដោយដកហូតបានអន្ទាក់សត្វស្លាបចំនួន ៣៦ខ្សែ និងលែងសត្វចំនួន០១ក្បាល ដែលជនល្មេីសលាក់ទុកក្នុងព្រៃ។ ចំណែក មន្ត្រីឧទ្យានុរក្សទីស្នាក់ការស្រែអង្គ្រង បានចុះល្បាតត្រង់ចំណុចអូឡាប និងបានចុះសិក្សាសត្វស្លាបនៅចំណុចស្រែជ្រៃ។ ជាលទ្ធផល ក្រុមការងារបានឃេីញសត្វ​ចង្កំកស ចំនួន០៤ក្បាល។

ក្នុងថ្ងៃដដែលនេះ មន្ត្រីឧទ្យានុរក្សទីស្នាក់ការស្រុកវើនសៃ ស្រុកអូរយ៉ាដាវ ស្នាក់ការស្រុកតាវែង និងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ បានធ្វើការចុះល្បាតជាធម្មតា ដោយពុំឃើញមានសកម្មភាពបទល្មើសអ្វីនោះទេ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់