ខេត្តកំពង់ធំ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ប្រតិភូក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងបរិស្ថាន និងគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ដឹកនាំដោយលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានបន្តចុះស្វែងយល់​ និងសំណេះសំណាលជាមួយបងប្អូនប្រជាសហគមន៍ ដែលទទួលបានការអនុវត្តគម្រោងជិវិត​និងធម្មជាតិក្រោមការសម្របសម្រួលដោយអង្គការស្បៀង​និងកសិកម្មពិភពលោក​(FAO) ក្នុងគោលបំណង៖១) ស្វែងយល់និងរៀនសូត្រពីបទពិសោធន៍ល្អៗនៃគម្រោង ក្នុងការលើកកម្ពស់ជីវភាពសហគមន៍ ជាពិសេសស្ត្រីនិងកុមារ ២) ស្វែងយល់ពីការបញ្ជ្រាបយេនឌ័រ និងការប្រែប្រួលអាកាសធាតុនៃគម្រោង ជិវិត និងធម្មជាតិ ៣) ប្រមូលធាតុចូលក្នុងការរៀបចំផែនការសកម្មភាពរបស់ក្រុមការងារយេនឌ័រ និងស្ត្រីនៃក្រសួងបរិស្ថាន និងផែនការយុទ្ធសាស្ត្រ បញ្ជ្រាបយេនឌរ័ក្នុងវិសយ័បរិស្ថានឆ្នាំ២០២១-២០២៥។

គម្រោងជិវិត និងធម្មជាតិ និងការគ្រប់ទីជម្រាល បានសហការជាមួយមន្ទីរបរិស្ថាន មន្ទីរកសិកម្ម មន្ទីរកិច្ចការនារី និងអាជ្ញាធរដែនដី ក្នុងការស្វែងយល់ពីផលវិបាក និងការប្រឈមផ្សេងៗទាក់ទងនឹងការប្រែប្រួលអាកាសធាតុ​ និងបានជួយសម្របសម្រួលដល់ប្រជាសហគមន៍ដូចជា៖ ១) រៀបចំផែនការអាជីវកម្មខ្នាតតូច និងផែនការថវិកា ២) ការបង្កើតក្រុមសន្សំ ៣)ផ្តល់បច្ចេកទេសក្នុងការស្រោចស្រប់ដំណាំដោយតំណក់ទឹក​ និងការធ្វើជីរសរីរាង្គ ៤)​ការរៀបចំផែនការលើផលិតផល​និងជួយស្វែងរកទីផ្សារ។

តាមរយៈការពិភាក្សាជាមួយប្រជាសហគមន៍ក្រោយពីការអនុវត្តគម្រោងនេះ ប្រជាកសិករមានភាពប្រសើរជាមុនដូចជា៖១) លើកកម្ពស់ភាពអង់អាចស្ត្រីក្នុងការចូលរួមការជជែកជាមួយក្រុមគ្រួសារ លើកកម្ពស់ជីវភាពគ្រួសារ និងការអភិវឌ្ឍសង្គម ២) ចេះរៀបចំផែនការអាជីវកម្មខ្នាតតូច ផែនការថវិកា និងការចែកចាយផលិតផល ៣) ចូលរួមកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ តាមរយៈការបង្កើតក្រុមសន្សំ ក្រុមប្រើប្រាស់ទឹក និងក្រុមដាំដុះនិងចិញ្ចឹមសត្វ ៤) បង្កើនជីវភាពប្រចាំថ្ងៃនិងអាហារូបត្ថម្ភតាមរយៈកំណើនផលិតផលនៃការដាំដុះ ៥) ចូលរួមជួយការពារសហគមន៍តំបន់ការពារធម្មជាតិ និង ៦) កាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាកសិករ។ ជាមួយគ្នានេះប្រតិភូក៏បានស្វែងយល់ពីការប្រឈមមួយចំនួន ដូចជាសមត្ថភាពប្រជាកសិករនៅមានកម្រិត កង្វះការទទួលសេវាទាន់ពេលដូចជាការចាក់វ៉ាក់សាំងឱ្យសត្វ​ ការចូលរួមជាប្រចាំពីគ្រប់ភាគីពាក់ព័ន្ធសម្រាប់ដោះស្រាយបញ្ហាដែលប្រជាសហគមន៍ជួបប្រទះទាន់ពេល និងនិរន្តភាពនៃការអនុវត្តគម្រោងបន្ត។ ផលប្រយោជន៍ និងការប្រឈមទាំងនេះ គឺជាមូលដ្ឋានសម្រាប់ប្រើប្រាស់ក្នុងការរៀបចំផែនការសកម្មភាពរបស់ក្រុមការងារយេនឌ័រ និងស្ត្រីនៃក្រសួងបរិស្ថាន និងផែនការយុទ្ធសាស្ត្រ បញ្ជ្រាបយេនឌ័រ ឆ្នាំ២០២១-២០២៥។

សូមបញ្ជាក់ថា ក្នុងពេលសំណេះសំណាលជាមួយប្រជាកសិករ លោកជំទាវរដ្ឋលេខាធិការក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងការគាំទ្រ និងជំរុញវិធានការដោះស្រាយនឹងការប្រែប្រួលអាកាសធាតុជាពិសេសការអនុវត្តគម្រោងបន្សុំានឹងការប្រែប្រួលអាកាសធាតុ ដោយផ្តោតការយកចិត្តទុកដាក់លើសុខភាព និងជីវភាពរស់នៅរបស់ប្រជាសហគមន៍​។​ ក្នុងនោះដែលលោកជំទាវប្រធានប្រតិភូបានលើកទឹកចិត្តឱ្យប្រជាសហគមន៍បន្តការងារនេះ និងការពារថែទាំសុខភាពជាប្រចាំ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់