នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោង បង្កើតរោងចក្រផលិតស្រាកែច្នៃ ស្រាបៀ និងភេសជ្ជៈ លើផ្ទៃដីទំហំ ១២,០៨ហិកតា (ដប់ពីរ ហិកតា និងប្រាំបីអា) ដែលមានទីតាំងភូមិសាស្រ្ដស្ថិតនៅដីឡូត៍លេខ៤៥២ ផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន មេដៃ ជី.ប៊ី អេនធើប្រាយ និងសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) ដោយក្រុមហ៊ុន ទីប្រឹក្សា សាស្ទីណាត៍ ហ្រ្គីន កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្ដម លោកជំទាវ លោក និងលោកស្រីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គាធិការដ្ឋាន ជំនួយការអមក្រសួង និងតំណាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រដ្ឋបាលជលផល) ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរបរិស្ថាន រាជធានីភ្នំពេញ និងតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុន (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សាជាច្រើនរូបផងដែរ។

ជារួម អង្គប្រជុំបានទទួលលទ្ធផល ដូចខាងក្រោម៖
1- គាំទ្រលើគម្រោងបង្កើតរោងចក្រផលិតស្រាកែច្នៃ ស្រាបៀ និងភេសជ្ជៈ របស់ក្រុមហ៊ុន មេដៃ ជី.ប៊ី អេនធើប្រាយ នៅរាជធានីភ្នំពេញ
2- ក្រុមហ៊ុនម្ចាស់គម្រោងត្រូវគ្រប់គ្រងសំណល់គ្រប់ប្រភេទឱ្យបានត្រឹមត្រូវដោយគោរពទៅតាមបទដ្ឋានបច្ចេកទេស
3- ក្រុមហ៊ុនម្ចាស់គម្រោងត្រូវគ្រប់គ្រងសារធាតុគីមីឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស
4- ក្រុមហ៊ុនម្ចាស់គម្រោងត្រូវមានវិធានការកាត់បន្ថយបញ្ហាក្លិន និងសំឡេង-រំញ័រ ដែលកើតចេញពីសកម្មភាពរបស់រោងចក្រ
5- ក្រុមហ៊ុនម្ចាស់គម្រោងត្រូវពន្លឿនការកសាងអាងប្រព្រឹត្ដកម្មថ្មី
6- ក្រុមហ៊ុនម្ចាស់គម្រោងត្រូវចូលរួមដាំឈើនៅក្នុងរោងចក្រ
7- ក្រុមហ៊ុនម្ចាស់គម្រោងគួរបង្កើនមូលនិធិបរិស្ថាននិងសង្គម
8- ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាត្រូវកែសម្រួលរបាយការណ៍ស្របតាមមតិយោបល់ជាវិជ្ជមាន មតិយោបល់ទាក់ទងទៅនឹងបច្ចេកទេស ដូចជាការបញ្ចូលអនុក្រឹត្យ និងគោលនយោបាយនានាដែលអង្គប្រជុំបានលើកឡើងដើម្បីដាក់បញ្ចូលទៅក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់