សៀមរាប: កិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន បានដំណើរការបន្តទៀត​ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន​ នៅសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប​ និងមាន​ការចូលរួម​ពីរដ្ឋមន្ត្រីបរិស្ថាននៃសមាគមអាស៊ាន​ និងប្រតិភូ​អគ្គលេខាធិការអាស៊ាន​ជាច្រើន​នាក់។ កិច្ច​ប្រជុំ​ បានផ្តោតទៅលើកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី១៥នៃភាគីសន្និសិតកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន បានមានប្រសាសន៍បើកកិច្ចប្រជុំដោយស្វាគមន៍យ៉ាងកក់ក្តៅ ដល់រដ្ឋមន្រ្តីបរិស្ថានអាស៊ានទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំ​ និងខិតខំរួមគ្នាគ្រប់គ្រង ការបំពុលដោយផ្សែងអ័ព្ទ កើតចេញពីទន្ទ្រានដីព្រៃ និងការដុតព្រៃ។ បញ្ហានេះត្រូវបានប្រទេសអាស៊ានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០២ ហើយចូលជាផ្លូវការនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៣។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនៅថ្ងៃនេះ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងជួបពិភាក្សាតាមកម្មវិធីដែលបានគ្រោងទុកដូចជា ការពិនិត្យនិងគម្រោងផែនការគ្រប់គ្រងស្ថានភាព អាកាសធាតិ និងផ្សែងអ័ព្ទឆ្លងដែន ។ ជាមួយគ្នានេះអង្គប្រជុំក៏បានពិនិត្យនិងពិភាក្សាលើឯកសារទាក់ទងទៅនឹង
១- ស្ថានភាពភ្លើងឆេះព្រៃ និងផ្សែងអ័ព្ទ និងផែនការសកម្មភាពរបស់ប្រទេសជាសមាជិកអាស៊ាន
២-ការធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងលើការគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែនក្នុងក្របខណ្ឌជាតិ និងតំបន់
៣-ផែនទីបង្ហាញផ្លូវនៃកិច្ចសហប្រតិបត្តិការដើម្បីគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន
៤-ការស្វែងរកមូលនិធិដើម្បីគ្រប់ផ្សែងអ័ព្ទឆ្លងដែនរបស់អាស៊ាន
៥-ការធ្វើបច្ចុប្បន្នភាពនូវការបង្កើតមជ្ឍមណ្ឌលគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន
៦-ការពិនិត្យរបាយការណ៍នៃកិច្ចប្រជុំក្រុមការងារអាស៊ានលើកទី៤ស្តីពីដីមមោក
​៧-កម្មវិធីកិច្ចសហប្រតិបត្តិការជាមួយដៃគូ
៨-ការបង្កើតការិយាល័យធ្វើការសម្រាប់គណៈកម្មាធិការប្រតិបត្តិ
និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ។

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់