នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានទូទាំងខេត្តកំពង់ធំប្រចាំត្រីមាសទី១ និងទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរបរិស្ថាន មន្រ្តីរាជការ និងឧទ្យានុរក្សជាច្រើននាក់។

វេទិកានេះរៀបចំឡើងដោយមានការបង្ហាញរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ដែលកើតមានឡើងក្នុងតំបន់ការពារធនធានធម្មជាតិ តំបន់ព្រៃឡង់ សហគមន៍មូលដ្ឋាន និងកិច្ចគាំពារបរិស្ថានក្នុងខេត្តកំពង់ធំទាំងមូល និងបញ្ហាប្រឈមមួយចំនួន ហើយទន្ទឹមនឹងនោះលោកប្រធានមន្ទីរក៏បានជម្រាបជូនឯកឧត្តមប្រធានជ្រាបផងដែរថាធនាគារអភិវឌ្ឍន៍អាស៊ីបានឯកភាពផ្តល់នូវទីលានចាក់សំរាមមួយកន្លែងដែលមានទំហំដីប្រមាណពី ១០-២០ ហិកតា និងបានសាសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់មួយផងដែរដើម្បីប្រើប្រាស់នៅក្រុងស្ទឹងសែន ក្រោមគម្រោងកែលម្អរសោភ័ណ្ឌភាពទីប្រជុំជនជំហ៊ានទី២ ថ្នាក់ជាតិដែលមានក្រសួងសាធារណៈការជាម្ចាស់គម្រោង។

ឯកឧត្តម សៅ សុភាព បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការទាំងអស់ដែលបានខិតខំយកចិត្តទុកដក់ប្រឹងប្រែងធ្វើការងារអស់ពីកម្លាំងកាយចិត្តនិងទទួលបានលទ្អផលគួរជាមោទន។ឯកឧត្តមរដ្ឋលេខាធិការបានលើកទឹកចិត្តឱ្យមន្ទីរបរិស្ថាន បន្តដឹកនាំគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះអោយមានប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុងដើម្បីអោយការងារទទួលបានជោគជ័យ និងបានណែនាំអោយមន្រ្តីទទួលបន្ទុកកិច្ចគាំពារបរិស្ថានអោយពិនិត្យឡើងវិញនិងអនុវត្តនូវអនុក្រិត្យ១១៣ អោយមានប្រសិទ្ធិភាព និងសំណូមពរដល់មន្រ្តីឧទ្យានុរក្សទាំងអស់អោយមានការប្រុងប្រយ័ត្រក្នុងការងារល្បាត និងបន្តខិតខំបំពេញការងារអោយកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធិផល៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់