នៅក្នុងពិធី “សំណេះសំណាលជាមួយ មន្រ្តីចូលនិវត្តន៍ និងមន្រ្តីមានជីវភាពខ្វះខាត” នាទីស្តីការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៩លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយគាំពារសង្គម ដើម្បីលើកកម្ពស់ស្ថានភាពជីវភាព សុខមាលភាពប្រជាពលរដ្ឋទូទៅ ជាពិសេស កម្មករ និយោជិកតាមបណ្តារោងចក្រ សហគ្រាសនានា។ ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវគោលនយោបាយខាងលើ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ របស់ក្រសួងបរិស្ថាន បានផ្តោតជាសំខាន់លើការអនុវត្ត គោលនយោបាយស្តីពីកិច្ចគាំពារមន្ត្រីរាជការ។ លោកជំទាវ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តទៀតថាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងបរិស្ថាន បានរៀបចំវេទិកានេះឡើង ដើម្បីស្វែងយល់ពីទុក្ខលំបាក ក៏ដូចជាការចែករំលែកបទពិសោធន៍ល្អៗ និងលើកកម្ពស់ស្ថានភាពជីវភាព មន្ត្រីចូល និវត្តន៍ និងមន្រ្តីមានជីវភាពខ្វះខាតនៃក្រសួងបរិស្ថាន។
សូមបញ្ជាក់ថា ពិធី “សំណេះសំណាលជាមួយ មន្រ្តីចូលនិវត្តន៍ និងមន្រ្តីមានជីវភាពខ្វះខាត”របស់ក្រសួងបរិស្ថាន មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងបរិស្ថានជាច្រើននាក់ រួមជាមួយមន្រ្តីចូលនិវត្តន៍ចំនួន១២រូប សន្តិសុខ មន្រ្តីនគរបាល អ្នកអនាម័យ អ្នកថែសួន និង ជាងអគ្គិសនី ចំនួន២១រូប ព្រមទាំងកូនៗរបស់គាត់ចំនួន២៣រូបផ្សេងទៀត។ ក្នុងឱកាសនេះដែរ មន្រ្តីចូលនិវត្តន៍ សន្តិសុខ មន្រ្តីនរគរបាល អ្នកអនាម័យ អ្នកថែសួន និងជាងអគ្គិសនី ទទួលបានការឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ។ ដោយឡែកកូនចៅ របស់មន្តី្រដែលមានជីវភាពខ្វះខាត ចំនួន២០រូប ទទួលបានការ ឧបត្ថម្ភជាសម្ភារៈសិក្សា ព្រមទាំងថវិកាមួយចំនួន និងទទួលបានអាហារូបករណ៍ ដើម្បីបន្តការសិក្សាថ្នាក់ឧត្តម និងជំនាញវិជ្ជាជីវៈ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់