នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំស្តីពី «ការរៀបចំគោលនយោបាយអំពីការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី (PES) នៅ​កម្ពុជា» នៅបន្ទប់ប្រជុំប្រាជ្ញស៊ុន ទីស្តីការក្រ​សួងបរិស្ថាន។
កិច្ចប្រជុំនេះរៀបចំឡើងដោយនាយកដ្ឋានជីវៈចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ (ក.ជ.អ.ច.)​ ដោយមានអ្នកចូលរួម​ពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន​ ក.ជ.អ.ច. អគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះក្រសួងបរិស្ថាន សរុបចំនួន ៤៩រូប។ កិច្ចប្រជុំនេះមានគោលបំណង៖
១-បង្ហាញពីសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងដំណើរការនៃការអនុវត្តយន្តការ PES នៅក្នុងស្ថានភាពនៃប្រទេសកម្ពុជា
២-បង្ហាញពីលទ្ធផលនៃការប្រមូលពត៌មាន និងសិក្សាជាក់ស្តែងសម្រាប់ការអនុវត្តគម្រោងសាកល្បង PES នៅភ្នំគូលែន និងក្បាលឆាយ
៣-បង្ហាញពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោងសាកល្បងPES។ ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ បានលើកឡើងពីប្រវត្តិ ឱកាស និងភាពចាំបាច់នានាក្នុងការស្វែងរកយន្តការថ្មីៗបន្ថែមទៀត ដើម្បីចូលរួមការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ សំដៅធានាបានក្នុងការប្រើប្រាស់ធនធានទាំងនោះប្រកបដោយចីរភាព ធានានិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបំពេញបានតាមតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំគោលនយោបាយស្តីពី ការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី (PES) ដែលនឹងត្រូវអនុវត្តសាកល្បងក្នុងតំបន់គោលដៅចំនួន ០២ គឺតំបន់ប្រើប្រាស់ច្រើនយ៉ាងក្បាលឆាយ ខេត្តព្រះសីហនុ និងឧទ្យានជាតិជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ខេត្តសៀមរាប។

សូមជម្រាបផងដែរថាយន្តការ PES គឺជានិន្នាការពិភពលោកថ្មីមួយប្រកបដោយសក្តានុពលនៃការកៀរគរហិរញ្ញវត្ថុ ដើម្បីប្រើប្រាស់ ថែរក្សាការពារ និងអភិរក្សសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ។ សេវាកម្មប្រព័ន្ធអេកូឡូស៊ីសំខាន់ៗរួមមាន ១) សេវាផ្តល់ឱ្យ (ទឹកសាប អាហារ ឱសថ…) ២) សេវាជានិយ័តករ (បន្សុទ្ធទឹក-អាកាស កាត់បន្ថយគ្រោះធម្មជាតិ រក្សាកាបូន..) ៣) សេវាកម្មផ្នែកវប្បធម៌ (ជំនឿ សាសនា ប្រពៃណី ទំនៀមទំលាប់ វប្បធម៌ អប់រំ ទេសភាព សោភណ្ឌភាព…) ៤) សេវាកម្មគាំពារ (ជម្រក ជីធម្មជាតិ ដំណើរលម្អង..)។ កិច្ចប្រជុំ បានលើកឡើងនូវជ្រើសមួយចំនួនសម្រាប់ការចាប់ផ្តើមអនុវត្តនៅទីតាំងទាំងពីរ។ តាមការពិភាក្សា កិច្ចប្រជុំយល់ឃើញថាគោលការណ៍ស្មគ្រចិត្តបង់ថ្លៃសេវាកម្មប្រើប្រាស់ទឹកសាបពីភាគីអ្នកប្រើប្រាស់ទឹកច្រើនជាលក្ខណអាជីវកម្ម ត្រូវចាប់ផ្តើមអនុវត្តជាលក្ខណបន្ទាន់ និងការបង់ថ្លៃសេវាកម្មប្រើប្រាស់ទឹកជាកាត្តព្វកិច្ច ចាំបាច់ត្រូវមានច្បាប់គាំទ្រ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់