កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន លើគម្រោងវិនិយោគដំណាំកសិ-ឧស្សាហកម្ម និងឈើហូបផ្លែ នៅខេត្តកំពត

នៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងវិនិយោគអភិវឌ្ឍន៍លើវិស័យដាំឈើ ដំណាំកសិ-ឧស្សាហកម្ម និងឈើហូបផ្លែ របស់ក្រុមហ៊ុន World Tristar Entertainment (Cambodia) Co., ltd. លើផ្ទៃដីទំហំ ៦.១០៧,៥៥ហិកតា ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្តឃុំត្រពាំងភ្លាំង ស្រុកទឹកឈូ ខេត្តកំពត គម្រោងនេះត្រូវបានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា E&A Consultant Co., LTD.។

ជាលទ្ធផលក្នុងកិច្ចប្រជុំទទួលបានដូចខាងក្រោម៖
១.គាំទ្រចំពោះការវិនិយោគរបស់ក្រុមហ៊ុន ព្រោះបានលើកស្ទួយសេដ្ឋកិច្ចជាតិ និងបានបង្កើតការងារជូនប្រជាពលរដ្ឋ
២.ជំរុញការដាំដុះឱ្យបានលឿន
៣.ក្រុមហ៊ុនត្រូវគ្រប់គ្រងសំណល់រឹង-រាវ ឱ្យបានត្រឹមត្រូវ ជាពិសេស សំណល់ថង់ជីគីមី ដបថ្នាំសម្លាប់សត្វល្អិត ជាដើម
៤.ក្រុមហ៊ុនត្រូវចូលរួមការពារព្រៃឈើរក្សាមាត់អូរ និងគុណភាពទឹក
៥.ក្រុមហ៊ុនត្រូវចូលរួមអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន
៦.ក្រុមហ៊ុនទីប្រឹក្សាត្រូវទទួលយក និងកែសម្រួលតាមមតិយោបល់មន្រ្តីជំនាញជាសមាជិកអង្គប្រជុំទាំងអស់៕គួសបញ្ជាក់ថាកិច្ចប្រជុំនេះមានការចូលរួមពី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ឋជាច្រើនចូលរួម ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់