ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបណ្តោះអាសន្នទទួលបន្ទុកលើខ្លឹមសារច្បាប់បរិស្ថានអន្តរជាតិ និងតូបករណ៍បរិស្ថានពាក់ព័ន្ធ ដែលត្រូវបាន បង្កើតឡើងដោយមហាសន្និបាតសហប្រជាជាតិតាមសេចក្តីសម្រេច៧២/២៧៧ ចាប់ផ្តើមបន្តការងាររបស់ខ្លួនពីថ្ងៃទី១៨-២០ ខែមីនា ឆ្នាំ២០១៩ នៅទីស្នាក់ការសហប្រជាជាតិក្នុងទីក្រុងណៃរ៉ូប៊ីនៃប្រទេសកេនយ៉ា។ កិច្ចប្រជុំនេះ មានការចូលរួមពីប្រតិភូតំណាង រដ្ឋាភិបាលមកពីបណ្តាប្រទេសជុំវិញពិភពលោក ភ្នាក់ងារអង្គការអន្តរជាតិ អ្នកវិទ្យាសាស្ត្រ គ្រឹះស្ថានសិក្សា និងសង្គមស៊ីវិល។ គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីបន្តជជែកពិភាក្សា និងផ្លាស់ប្តូរទស្សនៈជុំវិញការស្វែងរកជម្រើស វិធីសាស្ត្រ និងដំណើរការ សមស្របតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយនូវលទ្ធភាពខ្វះចន្លោះនៅក្នុងច្បាប់បរិស្ថានអន្តរជាតិ និងតូបករណ៍ បរិស្ថានពាក់ព័ន្ធ។ ប្រតិភូតំណាងមកពីប្រទេសនីមួយៗ តំណាងក្រុមតំបន់ និងសង្គមស៊ីវិល បានឡើងចំណាប់អារម្មណ៍ជុំវិញ ការកំណត់នូវភាពខ្វះចន្លោះ ឬបញ្ហាប្រឈមនៅក្នុងការគោលការណ៍ រចនាសម្ព័ន្ធអភិបាលកិច្ច ការអនុវត្តបទបញ្ញត្តិមានស្រាប់ និង ឬតូបករណ៍បរិស្ថានពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តច្បាប់បរិស្ថានអន្តរជាតិ។ ជាលទ្ធផល អង្គប្រជុំ បានសម្រេច (១)រៀបចំរបាយ ការណ៍របស់ក្រុមការងារ និង(២)រៀបចំសេចក្តីព្រាងអនុសាសន៍ ដែលនឹងត្រូវដាក់ឆ្លងអនុម័តនៅក្នុងកម្មវិធីកិច្ចប្រជុំលើកទី៣ របស់ក្រុមការងារនៅខែឧសភា ឆ្នាំ២០១៩ ប្រទេសកេនយ៉ា។ ឯកសារអនុសាន៍នេះ អាចនឹងត្រូវដាក់ឆ្លងក្នុងសន្និសីទអន្តររដ្ឋាភិបាល ដើម្បីអនុម័តជាតូបករណ៍អន្តរជាតិ និងដាក់ជូនទៅមហាសន្និបាតសហប្រជាជាតិក្នុងខែកញ្ញា ឆ្នាំ២០១៩ នាទីក្រុងញ្ញូយ៉ក។

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់