ដំណើរទស្សន:កិច្ចសិក្សាឆ្លងដែនដើម្បីសិក្សាស្វែងយល់ប្រព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ
ថ្ងៃ ចន្ទ, 10 តុលា, 2016ដំណើរទស្សន:កិច្ចសិក្សាឆ្លងដែនមួយទៅកាន់ព្រះរាជាណាចក្រថៃ ក្នុងគោលបំណងស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍គ្នាលើប្រព័ន្ធនៃការគ្រប់គ្រងតំបន់ការពារធម្មជាតិ ក៏ដូចជាដើម្បីពិភាក្សាលើមាតិកានៃអនុស្សារណៈយោគយល់គ្នារវាង អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងនាយកដ្ឋានឧទ្យានជាតិនៃក្រសួងធនធានធម្មជាតិ និងបរិស្ថាននៃព្រះរាជាណាចក្រថៃ បានចាប់ផ្តើមហើយដែលមានរយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី១០-១៤ តុលា ឆ្នាំ២០១៦។ ទស្សនកិច្ចសិក្សានេះទទួលបានគាំទ្រពីកម្មវិធីបរិស្ថានស្នូលមហាអនុតំបន់មេគង្គ នៃធនាគារអភិវឌ្ឍន៍អាស៊ី។
សូមបញ្ជាក់ថាក្នុងដំណើទស្សនៈកិច្ចនេះដឹកនាំដោយឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងអមដំណើដោយថ្នាក់ដឹកនាំចំនួន ១១នាក់ផ្សេងទៀត៕
ព័ត៌មានបន្ថែម
ថ្ងៃ អង្គារ, 23 កុម្ភៈ, 2021
ពិធីប្រគល់រង្វាន់ និងវិញ្ញាបនបត្រដល់ជ័យលាភី ការប្រកួតវីដេអូបែបអត្ថាធិប្បាយ
ថ្ងៃ អង្គារ, 23 កុម្ភៈ, 2021
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន