នាយកដ្ឋានអប់រំបរិស្ថាន​ នៃអគ្គនាយកដ្ឋានចំណេះដឹង​ និងព័ត៌មានបរិស្ថាន​ បានសហការជាមួយអាជ្ញាធរស្រុក​អូររាំងឪ​ រៀបចំ​សិក្ខាសាលាផ្សព្វផ្សាយស្តីពី​ “ការលើកកម្ពស់ការអប់រំបរិស្ថានដល់ស្រ្តី និងកុមារ​”​ នាថ្ងៃពុធ ០៩កើត ខែជេស្ឋ ឆ្នាំច សំរឹទិ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅសាលាស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោកជំទាវ ងិន លីណា អគ្គនាយិកានៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន និងសមាសភាពជាជនបង្គោលក្រុមការងារស្រ្តី តាមភូមិនីមួយៗ សរុបចំនួន68 នាក់។ អង្គសិក្ខាសាលានេះមានគោលបំណងបណ្តុះបណ្តាលពង្រឹងសមត្ថភាព​ របស់ក្រុមការងារស្រ្តីនៅតាមមូលដ្ឋានភូមិនីមួយៗ​ ក្លាយជាអ្នកអប់រំបរិស្ថានបន្ត​ដល់ប្រជាពលរដ្ឋ​ និងតួនាទីស្រ្តីក្នុងការចូលរួមកិច្ចគាំពារបរិស្ថាន និងការការពារធនធាន ជីវៈចម្រុះ​ និងការរស់នៅប្រកបដោយចីរភាព។ ទន្ទឹមនេះដែរ​ លោកជំទាវអគ្គនាយកិកា បានដឹកនាំក្រុមការងារធ្វើយុទ្ធនាការបញ្ជូនសារអប់រំបរិស្ថាន​ និងចែកថង់បរិស្ថានចំនួន​ ៣០០ថង​ ដល់អាជីវករ​ និងស្រ្តីមេគ្រួសារ​ នៅផ្សារអូររាំងឪ ស្រុកអូរាំងឪ​ ខេត្តត្បូងឃ្មុំ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់