គោលន​យោបាយរ​បស់​រា​ជ​រ​ដ្ឋា​ភិបា​ល​ក​ម្ពុជា ដែលមានក្រ​សួងបរិ​ស្ថាន​ជាសេនាធិការ​បាននិងកំពុងតែគ្រប់គ្រងតំបន់អភិរក្សនៅក្នុង​ប្រ​ទេ​​​សកម្ពុជា គឺកា​រកសាងរបងរស់រឹងមាំ​​នៅក្នុងតំបន់កា​រពា​រធ​ម្ម​ជា​តិទាំ​ង​អស់ ហើ​យ​រ​ប​ង​​រ​ស់​​​ដែលក្រសួងបរិស្ថានបានគិតនោះគឺប្រជាសហគមន៍ ដែលកំពុងរស់នៅជុំវិញតំ​បន់​កា​រ​ពា​រ​ធ​ម្មជាតិ និ​ង​នៅក្នុងតំបន់ការពា​រធម្ម​ជាតិមួ​យចំ​នួន​ ​តាម​រយៈ​ការ​ផ្ត​ល់​នូ​វ​ការគាំទ្រ​ទៅលើ​ប​ច្ចេ​ក​ទេសដូចជា ការចិញ្ចឹមសត្វ ការដាំបន្លែបង្ការផ្សេងៗដើម្បីបង្កើនចំ​ណូ​ល​គ្រួ​សា​ររប​ស់​ពួ​ក​គា​ត់ ។ នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំ​ពា​ក្យ​ក្រ​សួ​ង​ប​រិ​ស្ថា​ន​ក្នុ​ង​​ដំណើរទស្សនកិច្ចសិក្សានៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ដែល​រៀ​ប​ចំ​ដោ​យ​ ក្រសួងបរិស្ថាន និង អង្គការ WWF ពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ខែមករាឆ្នាំ២០២១។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន​បានថ្លែងបន្ថែមថា គោ​ល​ន​យោ​បា​យ​បង្កើតមុខរបរថ្មីឱ្យពលរដ្ឋនេះមានប្រសិទ្ធភាពពីព្រោះថា ប្រ​ជា​​ព​ល​​រដ្ឋដែលគាត់រ​ស់​នៅជុំ​វិ​ញ​តំបន់ការពារធម្មជាតិនិងនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួ​ន ភា​គច្រើ​ន​មុ​ខ​រ​ប​រ​រ​ប​ស់​គា​ត់​គឺ​ប្រមូលអនុផលព្រៃឈើ ក៏ប៉ុន្តែមុខរបររបស់គាត់ខ្លះ គឺចូលព្រៃ​កា​ប់​ឈើ ចូល​ព្រៃ​ប​រ​បា​ញ់​ស​ត្វ​ ដាក់អន្ទាក់ជាដើម ដែលការណ៍ទាំងនេះវាបំផ្លិចបំផ្លាញ​ទៅ​លើ​ធ​​ន​ធា​នធម្មជាតិ ដូច្នេះ​ដើ​ម្បី​កា​​រ​ពារព្រៃឈើរបស់យើងការពារសត្វព្រៃរបស់យើង​ នៅក្នុង​ព្រៃ​នេះ​​​​ឱ្យ​បានគ​ង់វង្ស នោះ​គឺ​កា​រ​ប​ង្កើ​​​តនៅ​ជម្រើសថ្មីជូនដល់ប្រជាពលរដ្ឋ បង្កើតនូវមុខរបរថ្មី​ជូ​ន​​​​ដ​ល់ប្រ​ជាព​លរ​ដ្ឋហើ​យ​គាំ​ទ្រ​ផ្នែ​ក​​​បច្ចេកទេស និង បង្កើតនូវចំណូលសម្រាប់ពួកគាត់។

ចំណែកលោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជា បានថ្លែងថា អង្គការបានសហការជាមួយក្រសួងបរិស្ថានធ្វើការគាំទ្រលើតំបន់សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៨ នៅខេត្តមណ្ឌលគិរីដើម្បីជួយកែប្រែជីវភាពពលរដ្ឋដោយបណ្តុះបណ្តាលបច្ចេកទេស និងគាំទ្របង្កើតមុខរបរថ្មី។

ជាក់ស្តែង សហគមន៍ការពារធម្មជាតិអរបួនលើដែលនៅក្នុងតំបន់​ជម្រ​កស​ត្វព្រៃ​ស្រែ​ព​ក​ គឺនៅក្នុងមួយឆ្នាំគ្រាន់តែគាត់ប្រមូលនូវអនុផលព្រៃឈើដែលនៅក្នុង​នោះ​មាន ជ័រចុង ​ទឹ​កឃ្មុំ ផ្សិតប៉ក់ ផ្សិតក្ងោក ឫសឈើសម្រាប់ផ្សំថ្នាំ និង​ផ​លិ​តផ​លផ្សេ​ងៗ​ទៀ​ត​ដែ​​ល​ជា​អ​នុ​ផ​លព្រៃឈើ ដូចជាបន្លែធម្មជាតិជាដើមក្នុង មួយឆ្នាំគាត់បាន រក​ចំ​ណូ​លពីអ​នុផ​លព្រៃ​ឈើ​រហូ​ត​ដល់៣២១លានរៀលស្មើប្រមាណជាង៨ម៉ឺនដុល្លារអាម៉េរិកនៅក្នុងមួយឆ្នាំ។

ឯកឧត្តម រដ្ឋលេខាធិការក្រ​សួ​ងប​រិ​ស្ថា​ន​បានថ្លែងបញ្ជាក់ថា«​នៅ​​ក្នុ​ងស្រុ​កកោះ​ញែ​​ក​ខេ​ត្ត​ម​ណ្ឌ​លគិរី ជាភូមិសា​ស្ត្រ​មួ​យ​ដែ​ល​មា​ន​ដែ​ន​ជ​ម្រ​ក​ស​ត្វ​ព្រៃ​ស្រែ​​ពក​នេះគឹយើ​ង​​ពិ​​ត​ជា​ឃើ​​ញ​មាននូវការវិវត្តិថ្មីនៃគោលនយោបាយនេះគឺ ការទ​ទួ​ល​បា​ន​នូ​វ​ផ​លប្រ​យោជ​ន៍ពីកា​រអ​នុវ​ត្ត​នេះ​គឺ​ប្រជាពលរដ្ឋគាត់ផ្លាស់ប្តូរមុខរបរគាត់មកដាំបន្លែ គាត់មកប្រ​មូ​លនូវអនុផលព្រៃ​ឈើ​ដោ​​យការពារព្រៃឈើ ការពារសត្វព្រៃ ជីវចម្រុះនៅក្នុងព្រៃនេះ ពួកគាត់ បានទទួលចំណូល​ច្រើ​ន​»​។

ឯកឧត្តម រដ្ឋលេខាធិការក្រ​សួ​ងប​រិ​ស្ថា​នបានឱ្យដឹងថា ទាំងនេះគឺ​ជាថវិ​កាដែ​ល​ប្រជា​ស​ហ​គមន៍ប្រមូល​​បា​ន​ពីអនុផលព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិ ហើយចំណុចមួយទៀត គឺកា​​របង្កើតមុខរបរថ្មី ដូចជាប្រជាពលរដ្ឋដាំបន្លែ បង្ការ មានម្ទេស ប៉េ​ងប៉ោះ ស្បៃក្តោប ត្រប់ និង ផ​លិតផលបន្លែបង្ការផ្សេងៗទៀត បានផ្តល់ចំណូ​ល​ឱ្យ​ពួ​ក​គាត់។ «នេះ​ជាចំ​ណុ​ច​មួ​យ​ដែ​ល​យើ​​​ង​ឃើ​ញថា កិច្ចការងារនៅក្នុងការពង្រឹងសេដ្ឋ​កិ​ច្ច​នៅ​មូ​ល​ដ្ឋា​ននេះ​គឺបាននាំ​មកនូ​វកា​រ​ផ្លា​ស់​​ប្តូ​​រផ្នត់គំនិតរបស់ពួកគាត់ ហើយខ្ញុំបានជួបជាមួយ​ប្រ​ជា​ក​សិ​ក​រអម្បាញ់មិ​ញដែល​គាត់បា​ន​​ប្រ​​​​ក​ប​មុខរបរដាំបន្លែ ដាំបង្ការនេះ ពីមុនមកគាត់ជាអ្នកចូលព្រៃកា​ប់​ឈើ​ ចូលព្រៃដាក់អន្ទាក់ ហើ​​យគាត់បានប្រាប់ថា ពេលគាត់ចូលព្រៃដែលបានប្រព្រឹត្តទង្វើ កា​ប់​ឈើ​ ដាក់អន្ទាក់នេះ គឺ​មា​​ន​កា​រ​​ព្រួ​យបារម្ភ ពេលធ្វើមុខរបរនេះ មានអារម្មណ៍ភិតភ័យដោយ​សា​​រតែ​ខ្លាច​ត្រូវ​ប្រ​ឈ​ម​ជា​មួយ​នឹងការអនុវត្តច្បាប់ បន្តែពេលផ្លាស់ប្តូររបរ គាត់បានបញ្ជាក់ថា អារ​ម្ម​ណ៍រ​បស់​គាត់​គឺ​ស​ប្បា​​យ​រី​ក​រាយ គាត់មានសុវត្ថិភាពផ្លូវចិត្ត ផ្លូវកាយរបស់គាត់ ហើយគា​ត់​មា​ន​ឱកា​ស​ក្នុ​ង​កា​រ​រ​ស់​នៅ​ជួ​បជុំគ្រួសារហើយប្រកបមុខរបរ ហើយគាត់ថែមទាំងមានចំណូលប្រ​ចាំថ្ងៃ ប្រ​ចាំ​ខែ​រ​ប​ស់​គា​ត់ទៀត»។

កសិករដាំបន្លែបានឱ្យដឹងថា ពេលដែលគាត់ប្រកបមុខរបរកាប់ឈើ គាត់ពុំ​មា​ន​ថ​វិ​កា​ទេ ​សូម្បីតែកូនទៅរៀនក៏អត់មានលុយឱ្យកូនទៅរៀនដែរ អ៊ីចឹងពេ​ល​គា​ត់ប្រកបមុខរបរ ដាំ​ប​ន្លែ ដាំបង្ការ ប្រចាំឆ្នាំរបស់គាត់ ដាំឆ្លាស់រដូវគ្នា ឆ្លាស់ប្រភេទនៃបន្លែ គាត់ចាប់ផ្តើម​នៅ​ស​ល់​​លុ​យ​ គាត់អាចសន្សំប្រាក់បាន ហើយគាត់មានលុយគ្រប់គ្រាន់នៅក្នុងការផ្គត់ផ្គង់កា​រ​​សិ​ក្សារៀ​ន​សូ​ត្រ​របស់កូនៗគាត់ថែមទៀត។

លោក ងីម ឡាប៉េ កសិករគំរូ នៅសហគមន៍ការពារធម្មជាតិភូមិអរបួន ឃុំអរបួន ស្រុ​ក​កោះ​ញែក ខេត្តមណ្ឌលគិរី បាននិយាយថា ការដាំបន្លែជួនកាលមានខុសមានត្រូវ ប៉ុ​ន្តែ​មា​​​​ន​ចំ​ណូ​​ល​ទៀ​ងទាត់​ បានតិចបានច្រើនទៅតាមខែណាដាំបានល្អ អាចកើនខ្ពស់ ខែ​ណា​ដាំ​មិ​ន​បា​ន​​​ល្អ​ដោយសារសត្វ​ល្អិតស៊ីជាដើម ​វា​កាត់បន្ថយចំណូល ប៉ុន្តែលោកមិនខ្វះខាតទេ អា​ច​​ផ្គ​ត់​ផ្គ​ង់​គ្រួ​សា​របា​ន​គ្រប់​គ្រា​ន់​ពី​មួ​យឆ្នាំទៅមួយឆ្នាំ។ ខុសពីរបររកឈើមួយថ្ងៃកាត់ មួ​យ​ថ្ងៃ​កោរ ជួ​ន​កា​ល មួយខែលួច​ដឹកបានតែពីរជើង​ហើយខកខាន ភ័យខ្លាចអាជ្ញាធរអនុវត្តច្បាប់ និង ជួប​ប​ញ្ហា​​​ជា​ច្រើ​នទៀត។

បើតាម ឯកឧត្តម នេត្រ ភក្ត្រា នេះជាភាពជោគជ័យ​នៃ​កា​​រប​ង្កើតសេ​ដ្ឋកិច្ចមូលដ្ឋាន ហើ​យ​ស​ម្រា​​ប់ក្រសួងបរិស្ថានដែលមានអគ្គនាយ​ក​ដ្ឋា​​នសហ​គមន៍មូលដ្ឋានដែលមានតួ​នា​ទី​ភា​​រកិ​ច្ច​ នៅ​ក្នុងការសម្របសម្រួល ទៅលើការងារនៃតំបន់ការពារធម្មជាតិ ដែលមា​នប្រ​ជា​ស​ហ​​គម​ន៍​រ​ស់​នៅក្នុងនោះ ក៏ដូច​ជា​ផ្ត​ល់​នូ​វប្រភេទពូជសត្វ ពូជរុក្ខជាតិដើម្បី​ឱ្យពួ​កគា​ត់ដាំ​ដើម្បី​ទ​ទួ​ល​បា​ន​ផ​ល ក្រៅពីនោះក្រសួងប​រិ​ស្ថាន ក៏បានសហការជាមួយអង្គការដៃគូ ដូចជា​ អង្គ​ការ​នៅ​ក្នុ​ង​ខេ​ត្ត​មណ្ឌលគិរីនេះ គឺអង្គការWWFអង្គការ WCSជាដើម ដែល​បានធ្វើសកម្មភាព នៅ​ក្នុ​ង​​កា​រ​ប​ណ្តុះ​បណ្តាលប្រជាពលរដ្ឋ ជំរុញឱ្យប្រជាពលរដ្ឋឱ្យមានជម្រើស​ថ្មីក្រៅអំ​ពី​មុ​ខ​រ​ប​រ​ចូ​ល​ព្រៃ​​កា​ប់​ឈើ ហើយទិ​ស​ដៅ​សំ​ខាន់គឺក្រសួងបរិស្ថានចង់លុប បំបាត់ កាត់ប​ន្ថ​យ​នូ​វ​មុ​ខ​រ​ប​រនេះ​ ឱ្យ​បា​ន​ច្រើនបំ​ផុ​ត​តា​ម​តែអា​ចធ្វើទៅ​បានដើ​ម្បីពង្រឹង​ប្រសិទ្ធភា​ពកាន់​តែ​ខ្លាំ​ងថែ​មទៀត បន្ថែមពី​លើកា​រអនុ​វ​ត្ត​ច្បា​ប់​គឺ​ការផ្តល់នូវមុខរបរ ការដាំបន្លែបង្ការដើម្បីផ្គត់ផ្គង់ទីផ្សារ ការចិញ្ចឹ​ម​ស​ត្វ​ដើ​ម្បី​ផ្គត់ផ្គង់ទីផ្សារ ស្របពេលដែលប្រទេសកម្ពុជាកំពុងរីកចម្រើនទៅមុខ ត​ម្រូវ​កា​រ​ប​ន្លែ​ទីផ្សារក៏មា​​នភាពចាំ​បា​ច់​ដែ​លត្រូវការជំរុញបន្ថែម លើការដាំដុះនៅក្នុងស្រុក ហើយកា​រ​ដាំ​ដុះ​នេះ​ពិតជាអាច​ចូ​ល​រួមចំណែកដ៏សំខាន់នៅក្នុងការផ្លាស់ប្តូរជីវភាពរបស់​ប្រជាពល​រដ្ឋ​នៅ​ក្នុ​ង​​តំ​បន់កា​រពា​រធម្ម​ជា​តិ​​និង​ធ្វើឱ្យការ ការពារតំបន់ការពារធម្មជា​តិរបស់​យើងមា​ន​ប្រ​សិ​ទ្ធ​ភា​​ព​៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់