នាយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ាង សុផល្លែត អមដោយលោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលមហិច្ឆិតា ទីក្រុងThimphu ដើម្បីជំរុញការរក្សាកំណើនសីតុណ្ហភាពសកលត្រឹម ១,៥ oC (Thimphu Ambition Summit: Momentum for a 1.5 oC) ដែលត្រូវបានរៀបចំឡើងដោយរាជរដ្ឋាភិបាលប៊ូតាន ដែលជាប្រធានក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC)នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំកំពូលនេះមានការអញ្ជើញចូលរួមផងដែរពីសំណាកនាយករដ្ឋមន្ត្រីប៊ូតាន នាយករដ្ឋមន្ត្រីបង់ក្លាដែស អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លេខាប្រតិបត្តិ UNFCCC រដ្ឋមន្ត្រីនៃបណ្តាប្រទេសLDC តំណាងចក្រអង់គ្លេស និងស្ថាប័នពាក់ព័ន្ធ។ សម្រាប់ការចូលរួមកិច្ចប្រជុំនេះ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងសុន្ទរកថាដែលបានថតទុកមុនជាវីដេអូ បង្ហាញពីជំហររបស់កម្ពុជាក្នុងការចូលរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ ហើយនិងការត្រៀមផែនការរយះពេលវែងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕

   

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់